681 ezgif.com resize
Moneygramott moi1280x163px

ក្រសួងរតនាគារអាម៉េរិក ដាក់ទណ្ឌកម្មលើលោក កុក អាន និងបណ្តាញដែលឆបោកជនជាតិអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វ៉ាស៊ីនតោន៖ ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) របស់ក្រសួងរតនាគារអាម៉េរិក នៅថ្ងៃទី ២៣ មេសា បានដាក់ទណ្ឌកម្មទៅលើលោក កុក អាន ព្រមទាំងបុគ្គល និងស្ថាប័នពាក់ព័ន្ធចំនួន ២៨ រូប របស់លោក។ការសម្រេចនេះ ដោយចោទថា លោក កុក អាន និងសហការីរបស់លោក បានដំណើរការ និងទទួលផលចំណេញពីទីតាំងឆបោក ដែលមានគោលដៅលើពលរដ្ឋអាម៉េរិក ប្រើប្រាស់ជនរងគ្រោះពីការជួញដូរមនុស្ស ក្រោមការគំរាមកំហែងនៃអំពើហិង្សា។

ក្រសួងរតនាគារអាម៉េរិក ពន្យល់ថា ជនឆបោកទាំងនេះបាន ប្រើប្រាស់អន្ទាក់មិត្តភាពលួងលោមជនជាតិអាម៉េរិកដែលងាយរងគ្រោះ ឱ្យផ្ទេរប្រាក់សន្សំរបស់ពួកគេក្នុងទម្រង់ជាទ្រព្យសម្បត្តិឌីជីថល ដោយសន្យាថា នឹងផ្តល់ឱកាសវិនិយោគ និងទទួលបានផលចំណេញខ្ពស់ ប៉ុន្តែចុងក្រោយគឺបានលួចយកថវិកាទាំងនោះតែម្តង។ ក្នុងករណីខ្លះ បុគ្គលដែលប្រព្រឹត្តការឆបោកទាំងនេះ ខ្លួនឯងផ្ទាល់ គឺជាជនរងគ្រោះនៃការជួញដូរមនុស្ស និង ត្រូវបានបង្ខំឱ្យប្រព្រឹត្តអំពើខុសច្បាប់ក្រោមការគំរាមកំហែងនៃអំពើហិង្សា។

បើតាមប្រភពដដែល ដំណើរការនៃការឆបោកថា បណ្តាញមជ្ឈមណ្ឌលឆបោករបស់លោក កុក អាន និង សហការី ដំណើរការចេញពីកាស៊ីណូ និង មជ្ឈមណ្ឌលការិយាល័យដែលត្រូវបានកែច្នៃ សម្រាប់ការធ្វើសកម្មភាពឆបោក បានធ្វើការលាងលុយកខ្វក់មានទីតាំង៖ នៅខេត្តព្រះសីហនុ ប៉ោយប៉ែត បាវិត ជាដើម។

រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក បានអះអាងក្នុងសេចក្តីប្រកាសថា «ការលុបបំបាត់ការឆបោក គឺជាអាទិភាពចម្បងសម្រាប់រដ្ឋបាលរបស់ លោក ត្រាំ។ ក្រសួងរតនាគារនឹងបន្តកំណត់មុខសញ្ញាលើជនឆបោក និង មជ្ឈមណ្ឌលឆបោកដែលលួចប្រាក់រាប់ពាន់លានដុល្លារពីជនជាតិអាម៉េរិក ដែលខិតខំធ្វើការ ដោយមិនខ្វល់ថា ពួកគេប្រតិបត្តិការនៅទីណា ឬមានខ្សែរយៈទំនាក់ទំនងល្អប៉ុណ្ណានោះទេ»៕

លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក


Khcct banner

អត្ថបទទាក់ទង