681 ezgif.com resize
Moneygramott moi1280x163px

លីបង់ និងអ៊ីស្រាអែល យល់ព្រមបន្តបទឈប់បាញ់ជាមួយគ្នារយៈពេល ៣ សប្តាហ៍ទៀត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ថ្លែងសុន្ទរកថា ខណៈដែលរដ្ឋមន្ត្រីការបរទេស ម៉ាកូ រូប៊ីអូ និងអនុប្រធានាធិបតី ជេឌី វ៉ាន់ស៍ ស្តាប់នៅក្នុងការិយាល័យរាងពងក្រពើ នៃសេតវិមាន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងវ៉ាស៊ីនតោន។ (រូបថត៖ AP/Mark Schiefelbein)

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានបញ្ជាក់កាលពីល្ងាចថ្ងៃ ព្រហស្បតិ៍ ថាអ៊ីស្រាអែល និងលីបង់ បានយល់ព្រមបន្តបទឈប់បាញ់រវាងអ៊ីស្រាអែល និងហេសបូឡា រយៈពេលបីសប្តាហ៍ទៀត លោកថាកិច្ចប្រជុំរវាងឯកអគ្គរដ្ឋទូតអ៊ីស្រាអែល និងលីបង់ ប្រចាំសហរដ្ឋអាម៉េរិក បានដំណើរការទៅដោយល្អណាស់ និងមានផ្លែផ្កាវិជ្ជមានជាច្រើន។ ការប្រកាសរបស់លោកធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលកម្រិតខ្ពស់លើកទីពីរ រវាងប្រទេសទាំងពីរបានបញ្ចប់នៅក្នុងសហរដ្ឋអាម៉េរិក ដោយបទឈប់បាញ់ដំបូងរយៈពេល ១០ ថ្ងៃ ដែលចូលជាធរមានកាលពីថ្ងៃសុក្រសប្តាហ៍មុន គ្រោងនឹងផុតកំណត់នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ។

បើតាមលោកដូណាល់ត្រាំសហរដ្ឋអាម៉េរិកនឹងធ្វើការជាមួយប្រទេសលីបង់ ដើម្បីជួយប្រទេសនេះការពារខ្លួនពីក្រុមហេសបូឡា លោកបន្ថែមទៀតថា លោកទន្ទឹងរង់ចាំជួបផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងប្រធានាធិបតីលីបង់ លោក Joseph Aounក្នុងពេលឆាប់ៗនេះ។

ឯកអគ្គរដ្ឋទូតប្រចាំប្រទេសលីបង់លោក Michel Issa បានថ្លែងនៅក្នុងការិយាល័យពងក្រពើរបស់លោកត្រាំថាយើងសង្ឃឹមថារួមគ្នាក្រោមការដឹកនាំរបស់លោក យើងអាចធ្វើឱ្យសន្តិភាពរវាងអ៊ីស្រាអែល និងលីបង់នឹងកើតមានឡើងវិញនាពេលអនាគតដ៏ខ្លីខាងមុខនេះ៕


Khcct banner

អត្ថបទទាក់ទង