Img 1426
Swift cc time

សម្តេច ហ៊ុន សែន ជួបជាមួយលោក វ៉ាង យី អមដោយកាយវិការស្និទ្ធស្នាល

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន ជួបជាមួយលោក វ៉ាង យី នៅថ្ងៃទី ២៣ មេសា ២០២៦។

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា នៅព្រឹកថ្ងៃទី ២៣ មេសានេះ បានទទួលជួបជាមួយលោក វ៉ាង យី Wang Yi រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ជាជំនួបចុងក្រោយមុនលោក បញ្ចប់ដំណើរទស្សនកិច្ច និងចូលរួមកិច្ចសន្ទនានៅកម្ពុជា។

តាមរយៈរូបភាព គេមានការចាប់អារម្មណ៍ពីកាយវិការប្រកបដោយភាព នឹករលឹក និងស្និទ្ធស្នាល របស់សម្តេច ហ៊ុន សែន ជាមួយ លោក វ៉ាង យី។លោក វ៉ាង ត្រូវបានគេស្គាល់ថា អ្នកការទូតជើងចាស់ខ្លាំងរបស់មហាអំណាចចិន។លោក បានឡើងកាន់តំណែង ជារដ្ឋមន្ត្រីការបរទេសចិន តាំងពីឆ្នាំ២០១៣ ហើយបានចាប់ផ្តើមមកកម្ពុជាដំបូង កាលពីឆ្នាំ២០១៦ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស មេគង្គ ឡានឆាង នៅសៀមរាប។

ចាប់តាំងពីពេលនោះមក លោក វ៉ាង យី តែងតែមកបំពេញទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់ ហើយទំនាក់ទំនងរវាងកម្ពុជា និងចិន ត្រូវបានគេមើលឃើញថា កាន់តែរីកចម្រើន និងបានសម្រេចផ្លែផ្កាជាច្រើនហើយទំនាក់ទំនងកម្ពុជា និងចិន ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់៕


Khcct banner

អត្ថបទទាក់ទង