681 ezgif.com resize
Swift cc time

អ៊ីរ៉ង់ប្រហារជីវិតអ្នកជំនាញថាមពលបរមាណូ ចោទពីបទចារកម្មឱ្យអ៊ីស្រាអែល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោក Mehdi Farid

អ៊ីរ៉ង់៖ អ៊ីរ៉ង់បានប្រហារជីវិតអតីតអ្នកជំនាញថាមពលបរមាណូគឺលោក Mehdi Farid ពីបទចោទប្រកាន់ថាមានទំនាក់ទំនងជាមួយចារកម្មសម្ងាត់របស់អ៊ីស្រាអែល Mossad ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់តុលាការទីក្រុងតេអេរ៉ង់ Mizan បានរាយការណ៍ថាលោក Mehdi Farid បានព្យាយាមទាក់ទងជាមួយក្រុមបណ្តាញចារកម្មស្ងាត់របស់អ៊ីស្រាអែល Mossad ដើម្បីបញ្ជូនព័ត៌មានសម្ងាត់នាៗអំពីផ្ទៃក្នុងទៅកាន់អ៊ីស្រាអែល ។

យោងតាមទីភ្នាក់ងារព័ត៌មាន Mizan លោក Mehdi Farid អតីតបុគ្គលិកនៃអង្គការថាមពលបរមាណូអ៊ីរ៉ង់មកពី Arak បានផ្តល់ព័ត៌មានដល់ភាគីអ៊ីស្រាអែល រួមទាំងរចនាសម្ព័ន្ធអង្គការ ទីតាំងអគារ ស្ថានភាពការពារ និងទិន្នន័យអត្តសញ្ញាណបុគ្គលិកក្នុងស្ថាប័នការងារជាច្រើន។ ក្នុងអំឡុងពេលដំណើរការតុលាការ លោកបានសារភាពដោយស្មោះត្រង់ថាបានសហការជាមួយក្រុមចារកម្មពិសេសអ៊ីស្រាអែលដែលមានឈ្មោះថា Mossad។

តាមអង្គការសិទ្ធិមនុស្ស លោក Farid ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅពន្ធនាគារ Evin ក្នុងរដូវរងាឆ្នាំ ២០២២។ ករណីរបស់លោកត្រូវបានពិនិត្យឡើងវិញ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំ ប៉ុន្តែក្រោយមកការកាត់ទោសត្រូវបានផ្លាស់ប្តូរទៅជាការប្រហារជីវិតបន្ទាប់ពីរដ្ឋអាជ្ញាទាំងអស់បានបដិសេធ៕


Khcct banner

អត្ថបទទាក់ទង