681 ezgif.com resize
Swift cc time

ថៃរៀបចំពិធី«បួងសួង»នៅប្រាសាទតាក្របី ក្នុងទឹកដីរបស់ប្រទេសកម្ពុជា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ឧត្តរមានជ័យ ៖ក្រសួងការពារជាតិថៃ និង ក្រសួងវប្បធម៌ថៃ ខិតខំប្រមូលប្រជាជនខ្លួន រៀបចំពិធីបួងសួង នៅប្រាសាទតាក្របី ក្នុងទឹកដីរបស់ប្រទេសកម្ពុជា ក្រោយពីពួកគេឈ្លានពានបាន ក្រោយបទឈប់បាញ់ដែលបំពានកិច្ចព្រមព្រៀង។ពិធីនេះ រៀបចំឡើងដោយមានវត្តមានមន្ត្រីជាន់ខ្ពស់ថៃ លោក Adul Boonthamcharoen រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ និង លោកស្រី Sabida Thaiseth រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ។

កាសែតថៃ បានរាយការណ៍ថា កម្មវិធីនេះរួមមានពិធីបួងសួង និង ការសម្ដែងរបាំថ្វាយ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធទាហានថៃស្លាប់ពេលចូលឈ្លានពានប្រាសាទកម្ពុជាជាច្រើននាក់ និង ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋក្នុងតំបន់ និង ស្ដារប្រពៃណីក្នុងស្រុក ដោយមានអ្នករាំជាង ២០០ នាក់ ស្លៀកសម្លៀកបំពាក់ប្រពៃណីចូលរួមយ៉ាងកុះករ។

គួរបញ្ជាក់ថា ក្រសួងវប្បធម៌កម្ពុជា ប្រកាសពីតវ៉ាយ៉ាងមុតមាំ ចំពោះការកាន់កាប់ដោយខុសច្បាប់ និង ដោយប្រើកងកម្លាំងប្រដាប់អាវុធរបស់ថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ និង តំបន់ពាក់ព័ន្ធផ្សេងៗទៀត ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។

សកម្មភាពទាំងនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសន្ធិសញ្ញាបារាំង–សៀម ឆ្នាំ១៩០៧ ដែលគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀមបានកំណត់ផែនទីព្រំដែន ដោយយោងតាមឯកសារទាំងអស់ពាក់ព័ន្ធនឹងការអនុវត្តសន្ធិសញ្ញា ឆ្នាំ១៩០៧ អនុស្សរណៈយោគយល់ ឆ្នាំ២០០០ លក្ខខណ្ឌយោង ឆ្នាំ២០០៣ ធម្មនុញ្ញអង្គការសហប្រជាជាតិ អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ៕


Khcct banner

អត្ថបទទាក់ទង