ភ្នំពេញ៖ មន្ទីរពេទ្យកុមារជាតិ នឹងរៀបចំកម្មវិធីចែករំលែកពីវេជ្ជបណ្ឌិតឯកទេស ស្តីពី«ការបង្ការនិងលើកកម្ពស់សុខភាពកុមារ ដោយចាប់ផ្តើមតាំងពីថ្ងៃដំបូង» នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង៩:០០នាទីព្រឹក។ កម្មវិធីនេះរៀបចំឡើងសម្រាប់សាធារណជនទូទៅ ចូលរួមដោយឥតគិតថ្លៃ។
យោងតាមគេហទំព័រផ្លូវការនៃមន្ទីរពេទ្យកុមារជាតិ កម្មវិធីចែករំលែកពីវេជ្ជបណ្ឌិតឯកទេស ស្តីពី«ការបង្ការនិងលើកកម្ពស់សុខភាពកុមារ ដោយចាប់ផ្តើមតាំងពីថ្ងៃដំបូង» នឹងប្រព្រឹត្តទៅនៅមន្ទីរពេទ្យកុមារជាតិ ក្នុងបន្ទប់ប្រជុំ។ កម្មវិធីនេះមានការចែករំលែកដោយវេជ្ជបណ្ឌិតឯកទេស ផុន វីណា អនុប្រធានផ្នែកទារក នៃមន្ទីរពេទ្យកុមារជាតិ។
ដើម្បីអាចចូលរួម សាធារណជនអាចចុះឈ្មោះតាមរយៈតំណភ្ជាប់៖ Link ។