681 ezgif.com resize
Swift cc time

លោក ស៊ីហាសាក់ ហោះទៅជួបលោក មីន អ៊ុងឡាំង និងប្រាប់កុំឱ្យប៉ះពាល់ថៃ ក្រោយគ្រាប់បែកធ្លាក់ចូលដីថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ(Sihasak Phuangketkeow) កាលពីព្រលប់ថ្ងៃ២១ មេសាម្សិលមិញ បានធ្វើដំណើរតាមជើងហោះហើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបពិភាក្សាផ្ទាល់ជាមួយមេដឹកនាំយោធា លោក មីន អ៊ុងឡាំង (Min Aung Hlaing)។ ក្រៅពីការជជែកលើបញ្ហាវិបត្តិអ័ព្ទផ្សែង PM2.5 លោកក៏បានសង្កត់ធ្ងន់ និងស្នើឱ្យភាគីមីយ៉ាន់ម៉ាធានាថានឹងមិនមានការរំលោភបំពានទឹកដីថៃជាថ្មីម្ដងទៀត បន្ទាប់ពីធ្លាប់មានករណីគ្រាប់បែកធ្លាក់ចូលដីថៃដែលបង្កឡើងដោយជម្លោះក្នុងស្រុករបស់មីយ៉ាន់ម៉ាកន្លងមក។

យោងតាមទីភ្នាក់ងារសារព័ត៌មានថៃ លោក ស៊ីហាសាក់ បានធ្វើដំណើរទៅដល់ព្រលានយន្តហោះអន្តរជាតិណៃពិដោ កាលពីព្រលប់ម្សិលមិញ ដោយមានការទទួលស្វាគមន៍ពីសំណាក់លោក Ko Ko Kyaw អនុរដ្ឋមន្ត្រីក្រសួងការបរទេសមីយ៉ាន់ម៉ា។

តាមប្រភពដដែល លោកនឹងដឹកនាំវិស័យឯកជនរបស់ថៃ ចូលជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់មីយ៉ាន់ម៉ានៅថ្ងៃនេះ មុននឹងធ្វើដំណើរត្រឡប់មកប្រទេសថៃវិញនៅវេលាម៉ោង ៦:០០ ល្ងាចនេះ។

គួរបញ្ជាក់ថា កិច្ចពិភាក្សានេះធ្វើឡើងក្រោយ ក្រសួងមហាផ្ទៃថៃ ទើបតែបានចេញបញ្ជាបន្ទាន់មួយទៅកាន់អភិបាលស្រុក និងមន្ត្រីមូលដ្ឋានក្នុងខេត្តចំនួន ៤ រួមមាន ម៉ែហុងសន (Mae Hong Son), ឈៀងម៉ៃ (Chiang Mai), ឈៀងរ៉ាយ (Chiang Rai) និងតាក (Tak) ឱ្យរឹតបន្តឹងសន្តិសុខ និងត្រៀមលក្ខណៈជួយសង្គ្រោះពលរដ្ឋ ២៤ ម៉ោងលើ ២៤ ម៉ោង បន្ទាប់ពីមានគ្រាប់បែកយ៉ាងតិចមួយគ្រាប់បានធ្លាក់ចូលមកក្នុងទឹកដីថៃ នៅក្បែរដងទន្លេសាលវីន (Salween) ក្នុងតំបន់ Mae Sam Laep ក្នុងការប៉ះទង្គិចគ្នារបស់កងទ័ពអាកាសមីយ៉ាន់ម៉ាដែលបានបើកការវាយប្រហារតាមផ្លូវអាកាសមកលើមន្ទីរពេទ្យរបស់សហភាពជាតិការ៉ែន (KNU) ជាប់នឹងព្រំប្រទល់របស់ប្រទេសថៃ។


Khcct banner

អត្ថបទទាក់ទង