681 ezgif.com resize
Moneygramott moi1280x163px

ACU នឹងបញ្ជូន មន្ត្រីជាន់ខ្ពស់ ២នាក់ទៅតុលាការ ពាក់ព័ន្ធករណីស៊ីសំណូកពីពួក Online Scams និង សម្អាតប្រាក់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ នឹងបញ្ជូនឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោរប្រវេសន៍ និងឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ ព្រមទាំងជនសង្ស័យ២នាក់ទៀត ទៅតុលាការ នៅរសៀលថ្ងៃទី២២ ខែមេសានេះ ពាក់ព័ន្ធនឹងករណីសង្ស័យស៊ីសំណូកពីពួក Online Scams និងសម្អាតប្រាក់។ នេះបើតាមលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ថ្លែងប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោរប្រវេសន៍ និងឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ ព្រមទាំងជនសង្ស័យ២នាក់ទៀត ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦៕


Khcct banner

អត្ថបទទាក់ទង