681 ezgif.com resize
Swift cc time

អង់គ្លេសហាមឃាត់ការលក់«បារី»ឱ្យទៅអ្នកកើតក្រោយឆ្នាំ ២០០៨

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ឡុងដ៍៖ សភាទាំងពីរនៃសភាអង់គ្លេសបានអនុម័តសេចក្តីព្រាងច្បាប់មួយដែលនឹងហាមឃាត់កុមារអាយុ ១៧ ឆ្នាំ និងក្រោមនេះពីការទិញបារី ដោយក្នុងសេចក្តីព្រាងច្បាប់នោះរាប់បញ្ចូលហាមឃាត់ទាំងថ្នាំជក់ និងបារីអេឡិចត្រូនិចដល់អ្នកដែលកើតក្រោយថ្ងៃទី ១ ខែមករា ឆ្នាំ ២០០៩។

លោក Wes Streeting 

រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេសលោក Wes Streeting បានចាត់ទុកសេចក្តីព្រាងច្បាប់នេះជាពេលវេលាប្រវត្តិសាស្ត្រសម្រាប់សុខភាពជាតិដែលនឹងនាំទៅរកជំនាន់គ្មានផ្សែងបារីដំបូង ដែលត្រូវបានការពារពីការញៀន និងគ្រោះថ្នាក់ពេញមួយជីវិតដល់មនុស្សជំនាន់ក្រោយ។

លោក Wes Streeting បញ្ជាក់ទៀតថានៅពេលដែលសេចក្តីព្រាងនេះទទួលបានការយល់ព្រមពីរាជវង្ស និងក្លាយជាច្បាប់ វានឹងផ្តល់អំណាចដល់រដ្ឋាភិបាលក្នុងការពង្រីកការហាមឃាត់ការជក់បារីក្នុងផ្ទះ រឺ ទៅកាន់កន្លែងខាងក្រៅផ្ទះដូចជាសួនកុមារ និងតំបន់នៅខាងក្រៅសាលារៀន និងមន្ទីរពេទ្យជាដើម ច្បាប់នេះ ក៏នឹងផ្តល់អំណាចថ្មីដល់រដ្ឋាភិបាលក្នុងការរឹតបន្តឹងរសជាតិ និងការវេចខ្ចប់បារីអេឡិចត្រូនិច និងហាមឃាត់ការជក់បារីអេឡិចត្រូនិចនៅទីកន្លែងសាធារណៈ។ លោកបន្តទៀតថាការជក់បារីនៅប្រទេសអង់គ្លេសបណ្តាលឱ្យមានមនុស្សស្លាប់ប្រហែល ៧៥,០០០ នាក់ក្នុងមួយឆ្នាំ។

ក្រៅពីចក្រភពអង់គ្លេសនូវែលសេឡង់ក្នុងឆ្នាំ ២០២២ បានក្លាយជាប្រទេសដំបូងគេដែលបានអនុម័តច្បាប់បែបនេះប្រឆាំងនឹងការជក់បារី ដោយហាមឃាត់ការលក់បារីដល់អ្នកដែលកើតក្រោយឆ្នាំ ២០០៨។ ប៉ុន្តែក្រោយមកបក្សអភិរក្សនិយមដែលទើបជាប់ឆ្នោតថ្មីបានលុបចោលច្បាប់នេះនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ តិចជាងមួយឆ្នាំបន្ទាប់ពីចូលជាធរមាន។ ប្រទេសម៉ាល់ឌីវកាលពីខែវិច្ឆិកា ឆ្នាំមុនក៏បានហាមឃាត់ការលក់បារីដល់អ្នកដែលកើតក្រោយថ្ងៃទី ១ ខែមករា ឆ្នាំ ២០០៧ ផងដែរ។ 

Khcct banner

អត្ថបទទាក់ទង