681 ezgif.com resize
Swift cc time

ត្រាំពន្យារពេល«បទឈប់បាញ់»ជាមួយអ៊ីរ៉ង់ទុកឱកាសឱ្យអ៊ីរ៉ង់ចរចាជាមួយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ប្រធានក្រុមប្រឹក្សាសន្តិភាពនៅមជ្ឈិមបូព៌ាលោក ដូណាល់ត្រាំ បានប្រកាសកាលពីល្ងាចថ្ងៃអង្គារថាលោកសម្រេចពន្យារពេលបទឈប់បាញ់ជាមួយនឹងប្រទេសអ៊ីរ៉ងដោយគ្មានពេលកំណត់ដើម្បីទុកឱកាសឱ្យអ៊ីរ៉ង់ចរចាជាមួយ។ ការសម្រេចចិត្តរបស់លោកនេះធ្វើឡើងតបតាមការស្នើរសុំរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក សេហ៍បាស សារីហ្វ។

នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក សេហ៍បាស សារីហ្វ

យោងតាមការប្រកាសរបស់លោកត្រាំតាមប្រព័ន្ធ TRUST SOCIAL លោកត្រូវបានស្នើសុំឱ្យផ្អាកធ្វើការវាយប្រហាររបស់អាម៉េរិកទៅលើប្រទេសអ៊ីរ៉ង់រហូតដល់ពេលដែលមេដឹកនាំ និងអ្នកតំណាងរបស់ពួកគេអាចមកជាមួយនឹងសំណើរួបរួមមួយរបស់អាម៉េរិក។ ត្រាំបន្តទៀតថាលោកបានដឹកនាំយោធារបស់អាម៉េរិកឱ្យបន្តការបិទផ្លូវនៃច្រកសមុទ្រហ័រមូស។

គួររម្លឹកថាបទឈប់បាញ់របស់អាម៉េរិក និងអ៊ីរ៉ង់និងបញ្ចប់ជាផ្លូវការនៅថ្ងៃពុធទី ២២ ខែ មេសា នេះដោយពុំមានការចរចាណាជុំទី២រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ត្រូវបានធ្វើឡើងក្នុងប្រទេសប៉ាគីស្ថានឡើយ សហរដ្ឋអាម៉េរិកបានបញ្ជូនបេសកជនពិសេសទៅចូលរួមប្រជុំ តែអ៊ីរ៉ង់មានបានបញ្ជាក់ថាតើនឹងបញ្ជូននរណាទៅចរជាមួយអាម៉េរិកឡើយ៕ 

លោក ម៉ូជតាបា ខាមេនី មេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់


Khcct banner

អត្ថបទទាក់ទង