ភ្នំពេញ៖ នៅខែមីនា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ យានយន្តអគ្គិសនីចំនួន ១ ៦៧៦ គ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនោះរថយន្តមានចំនួន ១ ២៩៣ គ្រឿង។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថានិន្នាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាមានតួលេខកើនខ្ពស់ជាលំដាប់។
បើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា តាមទិន្នន័យចុះបញ្ជី នៅខែមករា ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីចំនួន ៤៨៨គ្រឿង (រថយន្ត ៤០៩គ្រឿង), ខែកុម្ភៈ ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជី ១ ០៧៨ គ្រឿង(រថយន្ត ៨៨៩គ្រឿង)។
ស្ថិតិចុះបញ្ជីយានយន្តអគ្គិសនីចុះបញ្ជីសរុប គិតត្រឹមខែមីនា ឆ្នាំ២០២៦ មានចំនួន ១៦ ២១០ គ្រឿង៖
– ទោចក្រយានយន្ត = ៣ ៨៣២គ្រឿង
– ត្រីចក្រយានយន្ត = ៧២២គ្រឿង
– រថយន្ត = ១១ ៦៥៦ គ្រឿង។