681 ezgif.com resize
Moneygramott moi1280x163px

លោក វ៉ាង យី នឹងធ្វើទស្សនកិច្ចនៅកម្ពុជា ថៃ និងមីយ៉ាន់ម៉ា និងចូលរួមកិច្ចសន្ទនា“២+២” ចិន-កម្ពុជាលើកដំបូង

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ប៉េកាំង៖រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នឹងធ្វើដំណើរបំពេញទស្សនកិច្ចនៅ កម្ពុជា ថៃ  និងមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី២៦ ខែមេសា។ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា លោក វ៉ាង យី នឹងចូលរួមកិច្ចប្រជុំលើកដំបូងនៃយន្តការសន្ទនាយុទ្ធសាស្ត្រ “២+២” ចិន-កម្ពុជា រវាង រដ្ឋមន្ត្រីការបរទេស និង រដ្ឋមន្ត្រីការពារជាតិ។នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិនលោក​ គួ​ ចាយឃុន (Guo Jiakun)​។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះ លោក​ គួ​ ចាយឃុន បានគូសបញ្ជាក់ថា កម្ពុជា ថៃ និងមីយ៉ាន់ម៉ា សុទ្ធតែជាប្រទេសជិតខាងដ៏រួសរាយរាក់ទាក់របស់ចិន។ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រធានាធិបតី ស៊ី ជិនភីង និង មេដឹកនាំនៃប្រទេសទាំងបី ការកសាងសហគមន៍មានអនាគតរួមគ្នា រវាងចិន និងប្រទេសទាំងនេះ កំពុងត្រូវបានជំរុញឱ្យរឹងមាំបន្ថែម និងផ្តល់សន្ទុះដល់ការអភិវឌ្ឍន៍របស់ប្រទេសរៀងៗខ្លួន។

បើតាម លោក​ គួ​ ចាយឃុន ស្ថានការណ៍ពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលនាំមកនូវហានិភ័យ និង បញ្ហាប្រឈមថ្មីៗដល់តំបន់ កម្ពុជាកំពុងពន្លឿនអនុវត្ត “យុទ្ធសាស្ត្រ បញ្ចកោណ” ខណៈថៃ និង មីយ៉ាន់ម៉ា ទើបតែបង្កើតរដ្ឋាភិបាលថ្មី។ភាគីចិនសង្ឃឹមថា ដំណើរទស្សនកិច្ចនេះ នឹងជួយអនុវត្តឯកភាពកម្រិតខ្ពស់ដែលបានឈានដល់រួចមក បង្កើនកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រឲ្យកាន់តែជ្រាលជ្រៅ ពង្រឹងមិត្តភាពដ៏រឹងមាំរវាងចិន និង កម្ពុជា បង្កើនទំនាក់ទំនង “ចិន-ថៃ ” និង លើកកម្ពស់មិត្តភាពរវាងចិន និង មីយ៉ាន់ម៉ា។

មន្ត្រីអ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះ នឹងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងបន្ថែមទៀតដល់ប្រជាជននៃប្រទេសទាំងបី និង រួមចំណែកដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និង វិបុលភាពក្នុងតំបន់៕

Khcct banner

អត្ថបទទាក់ទង