Img 1426
Swift cc time

ចិនត្រៀមដាក់បង្ហាញ«នាវាចម្បាំងជាង ៤០ គ្រឿង»ឱ្យពលរដ្ឋចូលទស្សនាទូទាំងប្រទេស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ប៉េកាំង៖ កងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិន (PLA Navy) នឹងរៀបចំពិធីបើកទ្វារបន្ទាយ និងនាវាចម្បាំងឱ្យសាធារណជនចូលទស្សនាយ៉ាងច្រើនកុះករ នៅក្នុងទីក្រុងជាង ១០ ទូទាំងប្រទេស នៅថ្ងៃទី ២៣ ខែមេសា ខាងមុខនេះ ដើម្បីអបអរសាទរខួបលើកទី ៧៧ នៃការបង្កើតកងទ័ពជើងទឹករបស់ខ្លួន។

យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះ នាវាចម្បាំងដែលកំពុងបំពេញការងារយ៉ាងសកម្មជាង ៤០ គ្រឿង នឹងត្រូវដាក់បង្ហាញជូនសាធារណជន រួមមាន នាវាពិឃាតបំពាក់មីស៊ីលនាំផ្លូវ នាវាការពារបំពាក់មីស៊ីល នាវាបោសសម្អាតមីន នាវាដឹកជញ្ជូន និងនាវាចុះចតពាសដែកជាដើម។

ក្រៅពីនាវាប្រយុទ្ធ ក៏មានការដាក់បង្ហាញនាវាជំនួយផ្សេងៗ ដូចជា នាវាផ្គត់ផ្គង់ភស្តុភារ នាវាហ្វឹកហ្វឺន និងនាវាមន្ទីរពេទ្យផងដែរ។


Khcct banner

អត្ថបទទាក់ទង