681 ezgif.com resize
Swift cc time

ថៅកែក្រុមហ៊ុន«Apple» លោក Tim Cook ចុះចេញតំណែងពីនាយកប្រតិបត្តិការក្រោយកាន់តំណែងអស់រយៈពេល ១៥ ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
អតីតនាយកប្រតិបត្តិការរបស់ក្រុមហ៊ុនយក្សអាម៉េរិក APPLE លោក Tim Cook 

អាម៉េរិក៖ មហាសេដ្ឋីអាម៉េរិក និងជានាយកប្រតិបត្តិការរបស់ក្រុមហ៊ុនយក្សអាម៉េរិក APPLE លោក Tim Cook បានសម្រេចចុះចេញពីតំណែង ហើយក្រុមហ៊ុន Apple បានតែងតាំងលោក John Ternus ជានាយកប្រតិបត្តិថ្មីរបស់ខ្លួន ជំនួសលោក Tim Cook ដែលចុះចេញតំណែង បន្ទាប់ពីលោកបានដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះអស់រយៈពេល ១៥ ឆ្នាំ។ លោក John Ternus ដែលបច្ចុប្បន្នជាប្រធានផ្នែកវិស្វកម្ម ដែលបានធ្វើការនៅក្រុមហ៊ុន Apple អស់រយៈពេល ២៥ ឆ្នាំ នឹងចូលកាន់តំណែងនៅថ្ងៃទី ១ ខែកញ្ញា ហើយលោក Cook នឹងក្លាយជាប្រធានប្រតិបត្តិរបស់ Apple វិញ។

លោក John Ternus ជានាយកប្រតិបត្តិថ្មី

ការសម្រេចចិត្តរបស់លោក Cook ក្នុងការចុះចេញពីតំណែងជានាយកប្រតិបត្តិ បានកើតឡើងបន្ទាប់ពីការរំពឹងទុកជាច្រើនខែថា ក្រុមហ៊ុន Apple កំពុងស្វែងរកអ្នកស្នងតំណែងជំនួសលោក។លោក Tim Cook ធ្លាប់បានបានពណ៌នាអំពីការងារលោកថាជាឯកសិទ្ធិដ៏អស្ចារ្យបំផុតនៃជីវិតរបស់លោក ហើយក្នុងអំឡុងពេលកាន់តំណែងរបស់លោក លោកបានដឹកនាំក្រុមហ៊ុនឱ្យក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលមានតម្លៃបំផុតនៅលើពិភពលោក។ បើតាមលោក Tim Cook លោកថាអ្នកដឹកនាំថ្មីជំនួសការងាររបស់លោកគឺជាមនុស្សត្រឹមត្រូវដែលអាចនឹងដឹកនាំក្រុមហ៊ុន Apple ទៅកាន់អនាគតកាន់តែរីកចម្រើន។

គួររម្លឹកថា លោក John Ternus បានលេចធ្លោជាបេក្ខភាពដែលលោក Cook ពេញចិត្តកាលពីឆ្នាំមុន បន្ទាប់ពីនាយកប្រតិបត្តិយូរអង្វែងម្នាក់ទៀត គឺលោក Jeff Williams ប្រធានផ្នែកប្រតិបត្តិការ បានចាកចេញពីក្រុមហ៊ុនយក្សនេះ។ ក្នុងអំឡុងពេលមួយភាគបួននៃសតវត្សរ៍របស់លោកនៅក្រុមហ៊ុន Apple លោក Ternus បានធ្វើការលើផលិតផលសំខាន់ៗទាំងអស់ដែលក្រុមហ៊ុនបានចេញផ្សាយ រួមទាំង iPad, iPhone ជាច្រើនជំនាន់ និងការចេញលក់ AirPods និង Apple Watch ជាដើម ៕

Khcct banner

អត្ថបទទាក់ទង