681 ezgif.com resize
Swift cc time

លោក ស៊ី ជីនពីង អំពាវនាវឱ្យច្រក«សមុទ្រហ័រមូស»ត្រូវតែបន្តបើកចំហ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានាធិបតីចិន ស៊ី ជីនពីង

ប៉េកាំង៖ ប្រធានាធិបតីចិន ស៊ី ជីនពីង បានអំពាវនាវឱ្យរក្សាការឆ្លងកាត់ធម្មតារបស់កប៉ាល់ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស ការអំពាវនាវរបស់លោកនេះធ្វើឡើងក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃចន្ទជាមួយព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាម៉េដ ប៊ីន សាល់ម៉ាន់។ លោក ស៊ីជិនពីង បានប្រាប់ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីតថា ប្រទេសចិនគាំទ្រប្រទេសនានានៅមជ្ឈិមបូព៌ាក្នុងការយកអនាគត និងវាសនារបស់ពួកដែលស្ថិតក្នុងដៃខ្លួនសម្រេចចិត្តដោយខ្លួនឯង លោកជំរុញឲ្យលើកកម្ពស់ស្ថិរភាព និងសន្តិភាពក្នុងតំបន់រយៈពេលវែង។ លោកស៊ីសង្គត់ធ្ងន់ថា ច្រកសមុទ្រហ័រមូសគួរតែនៅតែបើកចំហសម្រាប់ការឆ្លងកាត់ធម្មតា ព្រោះវាបម្រើផលប្រយោជន៍រួមរបស់ប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិ។

ក្រសួងការបរទេសចិនកាលពីថ្ងៃចន្ទបានសម្តែងការព្រួយបារម្ភអំពី «ការស្ទាក់ចាប់ដោយបង្ខំ» ដោយសហរដ្ឋអាម៉េរិកលើនាវាអ៊ីរ៉ង់ ក្រសួងការបរទេសចិនជំរុញឱ្យភាគីពាក់ព័ន្ធគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់។ ចិនក៏ទទូចឱ្យដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ាតាមរយៈបណ្តាញនយោបាយ និងការទូតជាមួយគ្នាដើម្បីទទួលបានសន្តិភាពរយៈពេលយូរអង្វែង៕

ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាម៉េដ ប៊ីន សាល់ម៉ាន់


Khcct banner

អត្ថបទទាក់ទង