681 ezgif.com resize
Swift cc time

«ជនបរទេស»ខុសច្បាប់ ១,១៧៥នាក់ ត្រូវបានសមត្ថកិច្ចបណ្ដេញចេញពីកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ កម្លាំងជំនាញ នៃអគ្គនាយកអន្តោប្រវេសន៍ នៅថ្ងៃទី១២ដល់ទី១៩ ខែមេសា បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើកាបណ្ដេញចេញជនបរទេស ចំនួន១,១៧៥នាក់ (ស្ត្រី១៦៧នាក់) មាន ២៨សញ្ជាតិចេញពីកម្ពុជា។

សមត្ថកិច្ចជំនាញ បានបន្តធ្វើការបណ្ដេញចេញជនបរទេស ចំនួន១,១៧៥នាក់ (ស្ត្រី១៦៧នាក់) មាន ២៨សញ្ជាតិចេញពីកម្ពុជា រួមមាន៖ រវ៉ាន់ដា កាមេរូន មីយ៉ាន់ម៉ា នេប៉ាល់ វៀតណាម ឥណ្ឌា ស្រីលង្កា ចិន ហ្ស៊ីមប៉ាវេ បង់ក្លាដេស នីហ្សេរីយ៉ា ឥណ្ឌូនេស៊ី សេរ៉ាឡេអូន យូហ្គង់ដា អូត្យូពី កេនយ៉ា ប៉ាគីស្ថាន ម៉ាកាដាស្តារ ហ្គាណា ហ្វីលីពីន លីបង់ កូរ៉េ ម៉ាឡេស៊ី អង់គ្លេស ប៉ូឡូញ ចិនតៃវ៉ាន់ កៀជីគីស្ថាន និងកាណាដា។

ក្នុងនោះ មានជនជាតិចិន ៣២៧នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ជនជាតិវៀតណាមចំនួន ២២៦នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចក្រី និងជនបរទេសមួយចំនួនទៀតពាក់ព័ន្ធករណីលួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែន ចាប់ជំរិទទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ( QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអនឡាញ ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀតនៅកម្ពុជា ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ៕


Khcct banner

អត្ថបទទាក់ទង