Img 1426
Swift cc time

មន្ត្រីឧទ្យានុរក្ស ឃាត់ខ្លួនជនសង្ស័យ ១នាក់ ពីបទកាប់គាស់រានដីព្រៃខុសច្បាប់ ក្នុងដែនជម្រកសត្វព្រៃ«ព្រៃឡង់»ក្នុងខេត្តក្រចេះ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភព៖ ក្រសួងបរិស្ថាន

ក្រចេះ៖ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះ បានធ្វើការចុះពិនិត្យ និងឃាត់ខ្លួនបុរសម្នាក់ ដែលបានប្រព្រឹត្តបទល្មើសធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃឡង់ ក្នុងភូមិសាស្រ្តខេត្តក្រចេះ។ ជនសង្ស័យ ត្រូវបានកសាងសំណុំរឿងតាមនិតិវិធីច្បាប់ និងបញ្ជូនទៅតុលាការខេត្តក្រចេះ និងត្រូវបានឃុំខ្លួនដាក់ពន្ធនាគារ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។

យោងតាមអាជ្ញាធរ ជនត្រូវចោទ ឈ្មោះ សែម ឆៃ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៧ ខែមេសា នៅភូមិបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ បន្ទាប់ពីប្រព្រឹត្តបទល្មើស កាប់ព្រៃឈើ ដោយខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃ«ព្រៃឡង់» នៅពេលមន្ត្រីឧទ្យានុរក្ស បានចុះល្បាត ទប់ស្កាត់ប្រឆាំងបទល្មើសធនធានធម្មជាតិ។ ជនសស្ស័យ ត្រូវបានចោទប្រកាន់ពីបទ កាប់គាស់ រុករានដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ តាមបញ្ញត្តិមាត្រា ៨៥១ ចំណុច ច នៃក្រមបរិស្ថាននិងធនធានធម្មជាតិ ប្រព្រឹត្តត្រង់ចំណុច ក្នុងតំបន់ការពារធម្មជាតិ ដែលជាតំបន់អភិរក្សជីវៈចម្រុះដ៏សំខាន់មួយរបស់កម្ពុជា។

សូមបញ្ចាក់ថា មន្រ្តីជំនាញក្រសួងបរិស្ថាន បន្តកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់ នឹងបន្តកំណត់គោលដៅអ្នកប្រព្រឹត្តល្មើសច្បាប់ទាំងអស់ ជាពិសេសការកាប់រុករានដីព្រៃ ធ្វើជាកម្មសិទ្ធិ ខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ហើយវិធានការច្បាប់នេះ នឹងត្រូវអនុវត្តតឹងរ៉ឹងថែមទៀត ដើម្បីការពារធនធានធម្មជាតិរបស់ប្រទេសកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង