Img 1426
Swift cc time

«ក្មេងទំនើង»ជាង៨០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ កំឡុងពេលចូលឆ្នាំខ្មែរ៣ថ្ងៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ប្រតិបត្តិការបង្រ្កាបក្មេងទំនើង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា នគរបាលជាតិបានបង្ក្រាបក្មេងទំនើង១៦ករណី ឃាត់ខ្លួនជនសង្ស័យ៨៤នាក់បញ្ជូនទៅតុលាការ។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។

បើតាមរបាយការណ៍ករណីក្មេងទំនើងដែលសមត្ថកិច្ចបង្ក្រាបនិងឃាត់ខ្លួននោះ មាននៅក្នុងមូលដ្ឋានដូចជា រាជធានីភ្នំពេញ កំពង់ស្ពឺ កំពត ពោធិ៍សាត់ ត្បូងឃ្មុំ បាត់ដំបង និងខេត្តសៀមរាប។

កន្លងមក មុនការមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានចេញសារផ្សព្វផ្សាយអប់រំជាច្រើនលើក ដើម្បីដាស់តឿនក្មេងទំនើងកែប្រែឥរិយាបថ ខណៈថ្នាក់ដឹកនាំ និងអាជ្ញាធររដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ បានចេញសារអប់រំណែនាំ ទន្ទឹមគ្នានឹងការបង្ក្រាបពីសំណាក់កម្លាំងសមត្ថកិច្ចដោយគ្មានការលើកលែង។

គួររម្លឹកថា ក្នុងរយៈពេល៣ថ្ងៃ នៃថ្ងៃចូលឆ្នាំថ្មីឆ្នាំ២០២៥កន្លងទៅ មានក្មេងទំនើងជាង១០នាក់ ត្រូវនគរបាលចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ និងបញ្ជូនបន្តទៅពន្ធនាគារ៕

Khcct banner

អត្ថបទទាក់ទង