សៀមរាប៖ រយៈពេល៣ថ្ងៃ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនារមណីយដ្ឋានប្រាសាទកោះកេរ និងសង្រ្កាន្តកោះកេរ លេងល្បែងប្រជាប្រិយខ្មែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ដល់១៦ ខែមេសា ឆ្នាំ២០២៦ ទទួលបានភ្ញៀវទេសចរ សរុបចំនួន ៧,៣៤៥នាក់។
ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួន ៧,២៩៥ នាក់ ថយចុះ៤១% និងភ្ញៀវទេសចរអន្តរជាតិ ចំនួន ៥០នាក់ ថយចុះ៣៦% បេីធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥កន្លងទៅ៕