ភ្នំពេញ៖ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌ នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យជាស្រ្តីជនជាតិវៀតណាម ៤នាក់ ពាក់ព័ន្ធនឹងបទល្មើស អំពើ លួច (លួចទូរស័ព្ទដៃ) នៅក្នុងកម្មវិធីនគរសង្រ្កានទួលទំពូង ផ្លូវ១៥៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ បច្ចុប្បន្ន ជនសង្ស័យខាងលើសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវ៉ុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធនឹងបទល្មើស អំពើ លួច (លួចទូរស័ព្ទដៃ) នៅ ក្នុងកម្មវិធីនគរសង្រ្កានទួលទំពូង ផ្លូវ១៥៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមសមត្ថកិច្ច បានរាយការណ៍ថា ជនសង្ស័យ៖១-ឈ្មោះ CHU THI CHIEN ភេទស្រី អាយ៦៩ ឆ្នាំ ជនជាតិវៀតណាមស្នាក់ នៅផ្ទះជួល មិនស្គាល់ទីតាំង មុខរបរ គ្មាន កាន់លិខិតឆ្លងដែនលេខ E03786780 (គ្មានសារធាតុញៀន)។ ២-ឈ្មោះ NGUYEN THI HOA ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិវៀតណាម ស្នាក់ នៅផ្ទះជួល មិនស្គាល់ទីតាំង មុខរបរ គ្មាន, កាន់លិខិតឆ្លងដែនលេខ N1577750 (គ្មានសារធាតុញៀន) ។
ចំណែកជនសង្ស័យទី៣-ឈ្មោះ TRAN THI THAO ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល មិនស្គាល់ទីតាំង មុខរបរ គ្មាន, កាន់លិខិតឆ្លងដែនលេខ C8438511 (គ្មានសារធាតុញៀន) ។ ៤-ឈ្មោះ KIM THI LIEU ភេទស្រី អាយុ ៦០ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល មិនស្គាល់ទីតាំង មុខរបរ គ្មាន ,កាន់លិខិតឆ្លងដែនលេខ C8460685 (គ្មានសារធាតុញៀន) ។
សូមជម្រាបថា វត្ថុតាងដែលសមត្ថកិច្ចចាប់យករួមមាន៖ កាបូបស្ពាយពីក្រោយចំនួន 01 ពណ៌ខ្មៅ, ទូរស័ព្ទដៃចម្រុះម៉ាកចំនួន 17គ្រឿង, ក្រដាស់អាលុយម៉ីញ៉ូម មួយចំនួន៕