Img 1426
Swift cc time

ត្រាំថាសង្រ្គាមជាមួយអ៊ីរ៉ង់នឹងបញ្ចប់ឆាប់ៗ ការចរចាធ្វើឡើងនៅចុងសប្តាហ៍នេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វ៉ាស៊ីនតោន៖ លោក ដូណាល់ត្រាំ បានសម្តែងទំនុកចិត្តថាកិច្ចព្រមព្រៀងមួយអាចនឹងអ៊ីរ៉ង់ត្រូវបានឈានដល់ក្នុងពេលឆាប់ៗនេះដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់ លោកបានជំរុញឱ្យក្រុម ហេសបូឡា ដែលជាសម្ព័ន្ធមិត្តជាមួយនឹងទីក្រុងតេអេរ៉ង់ បញ្ឈប់ការបាញ់ប្រហាររបស់ខ្លួនជាបន្ទាន់។ ក្តីរំពឹងទុកនិងការអំពាវនាវរបស់លោកត្រាំធ្វើឡើងបន្ទាប់ពីលោកបានប្រកាសបទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ចូលជាធរមានរយៈពេល១០ថ្ងៃកាលពីថ្ងៃព្រហស្បតិ៍។

បើតាមលោកដូណាល់ត្រាំកិច្ចប្រជុំបន្ទាប់រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់អាចធ្វើឡើងនៅចុងសប្តាហ៍នេះ ហើយការបន្តបទឈប់បាញ់រយៈពេលពីរសប្តាហ៍គឺអាចធ្វើទៅបាន ហើយកិច្ចព្រមព្រៀងអាចនឹងធ្វើបានក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ លោកបានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅសេតវិមានទៀតថាយើងនឹងរង់ចាំមើលថាមានអ្វីកើតឡើងបន្ទាប់ពីកិច្ចព្រមព្រៀងជាមួយគ្នា។ លោកថាអាម៉េរិកជិតដល់ការសម្រេចបានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ហើយ ប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ និងចុះហត្ថលេខានៅរដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន លោកអាចនឹងទៅទីនោះសម្រាប់ឱកាសកិច្ចព្រមព្រៀងខាងមុខនេះ៕


Khcct banner

អត្ថបទទាក់ទង