681 ezgif.com resize
Swift cc time

ទូតចិននៅជប៉ុនទាមទារឱ្យរដ្ឋាភិបាលជប៉ុនស៊ើបអង្កេតការគំរាមកំហែងលើអ្នកការទូតរបស់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ស្ថានទូតចិនប្រចាំប្រទេសជប៉ុន។

តូក្យូ៖ ស្ថានទូតចិនប្រចាំប្រទេសជប៉ុន នៅថ្ងៃទី ១៧ មេសានេះ បានចេញសេចក្តីប្រកាសទាមទារឱ្យរដ្ឋាភិបាលជប៉ុនរបស់លោកស្រី Sanae Takaichi  បើកការស៊ើបអង្កេតការគំរាមកំហែងក្រោមរូបភាពផ្សេងលើអ្នកការទូតរបស់ខ្លួន។ការទាមទារនេះ បានធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងតូក្យូ កាន់តែយ៉ាប់យ៉ឺន បន្ទាប់ពីនាយករដ្ឋមន្ត្រី Sanae Takaichi បានលើកឡើងថា ជប៉ុនអាចធ្វើអន្តរាគមន៍ផ្នែកយោធានៅក្នុងការប៉ុនប៉ងណាមួយរបស់ចិន ដើម្បីដណ្តើមយកកោះតៃវ៉ាន់។

ថ្មីៗ​នេះ​មន្ត្រីទូតចិនប្រចាំនៅប្រទេសជប៉ុន បាន​រង​ការ​គំរាម​កំហែង​ជា​ច្រើន ដោយកាល​ពី​ថ្ងៃ​ទី​៥ ខែ​មីនា អតីត​មន្ត្រី​ប៉ូលិស​ជប៉ុន និង ​ជា​អតីត​សមាជិក​នៃ​កងកម្លាំង​ស្វ័យការពារ​បាន​ផ្ញើ​លិខិត​គំរាម​ទៅ​ស្ថានទូត។ក្រោយមកទៀតជញ្ជាំងនៃទីតាំងស្ថានទូតរងការវាយប្រហារដោយកាំបិទ។ហេតុការណ៍នេះ មន្ត្រីទូតជប៉ុនបានរាយការណ៍ភ្លាមៗទៅអាជ្ញាធរជប៉ុន ដើម្បីចាត់វិធានការតែហាក់មិនមានវិធានការមានប្រសិទ្ធភាពណាមួយត្រូវបានចាត់វិធានការនោះទេ ដោយករណីនេះនៅតែមិនទាន់ដោះស្រាយ។នេះបើយោងតាមសេចក្តីប្រកាស។

ស្ថានទូតចិន បានចាត់ទុក ឧប្បត្តិហេតុទាំងនេះ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ រំលោភលើអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់ប្រទេសចិន និងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពរបស់បុគ្គលិកការទូត និង សម្ភារៈបរិក្ខាររបស់ចិន ជាមួយនឹងផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំង។ចិនទាមទារដោយជំរុញឱ្យប្រទេសជប៉ុនពន្លឿនការស៊ើបអង្កេត នាំអ្នកទទួលខុសត្រូវមករកយុត្តិធម៌ ផ្តល់ការពន្យល់ប្រកបដោយការទទួលខុសត្រូវ និង ចាត់វិធានការជាក់ស្តែង ដើម្បីការពារឧប្បត្តិហេតុស្រដៀងគ្នានេះកុំឱ្យកើតឡើងម្តងទៀត។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងជប៉ុន និង ចិនកាន់តែយ៉ាប់យ៉ឺន ក្រោយពីលោកស្រី Sanae Takaichi បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន ហើយបានថ្លែងសារពីលទ្ធភាពរបស់ជប៉ុនអាចធ្វើអន្តរាគមន៍ផ្នែកយោធានៅក្នុងការប៉ុនប៉ងណាមួយរបស់ចិន ដើម្បីដណ្តើមយកកោះតៃវ៉ាន់។ចិនខឹងសម្បារយ៉ាងខ្លាំងចំពោះសម្បីរបស់លោកស្រី Takaichi ដោយបានហៅមន្ត្រីទូតជប៉ុនទៅព្រមាន ហើយព្រមានពលរដ្ឋចិនកុំឱ្យទៅលេងប្រទេសជប៉ុន៕

Khcct banner

អត្ថបទទាក់ទង