ភ្នំពេញ៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងឆ្នាំ២០២៦នេះ ពោលគិតចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា នៅទូទាំងរាជធានីភ្នំពេញ មានភ្ញៀវជាតិ និងអន្តរជាតិមកដើរលេងកម្សាន្តប្រមាណជាង ៤,៣ លាន នាក់។ នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការរង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈការបង្ហោះនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការ។
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា សម្រាប់រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ រាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរសរុបជាង ៤,៣ លាននាក់ ដោយថ្ងៃទី១មានភ្ញៀវទេចរមកពីគ្រប់ទិសទី បានមកដើរលេងកម្សាន្តចំនួន ៩៨៣,០៨០នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន ៧,០៦៨នាក់ ខណៈនៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី មានភ្ញៀវទេសចរសរុបចំនួន ១,៥៦៥,៣៦៧នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ១៧,៩៤០នាក់ និងសម្រាប់ថ្ងៃទី៣ មានភ្ញៀវទេសចរសរុបចំនួន ១,៨២៧,៩៩០នាក់ (ភ្ញៀវទេសចរបរទេសពុំបានបញ្ជាក់)៕