Img 1426
Swift cc time

ដូណាល់ត្រាំថាអ៊ីរ៉ង់យល់ព្រមប្រគល់«អ៊ុយរ៉ាញ៉ូម»ចម្រាញ់ហើយរបស់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានបញ្ជាក់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថាពេលនេះអ៊ីរ៉ង់បានសម្រេចយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ាញ៉ូមដែលខ្លួនចម្រាញ់មកឲ្យសហរដ្ឋអាម៉េរិក ហើយកិច្ចចរចាសន្តិភាពម្តងទៀតរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់អាចនឹងធ្វើបាននៅសប្តាហ៍នេះ។ លោកត្រាំបានបន្ថែមទៀតថាសារធាតុអ៊ុយរ៉ាញ៉ូមអាចនឹងត្រូវបានប្រើដើម្បីផលិតអាវុធនុយក្លេអ៊ែរ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ លោក ដូណាល់ត្រាំ ថា អ៊ីរ៉ង់បានយល់ព្រមប្រគល់ឃ្លាំងអ៊ុយរ៉ាញ៉ូមដែលចម្រាញ់របស់ខ្លួនមកកាន់សហរដ្ឋអាម៉េរិក ហើយភាគីទាំងពីរ "ជិត" ឈានដល់កិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់សង្គ្រាមក្នុងពេលដ៏ខ្លីខាងមុខនេះ។ លោកដូណាល់ត្រាំបន្តទៀតថា មានឱកាសល្អណាស់ដែលយើងនឹងធ្វើកិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់ ដោយ លោកនឹងពិចារណាទៅប្រទេសប៉ាគីស្ថានដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយមួយគ្នា។

គួររម្លឹកថាសហរដ្ឋអាម៉េរិកពីមុនធ្លាប់បានគំរាមកំហែងថានឹងបន្តការវាយប្រហារតាមអាកាសលើសាធារណរដ្ឋអ៊ីស្លាម និងរក្សាការបិទផ្លូវកងទ័ពជើងទឹកនៃកំពង់ផែរបស់អ៊ីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង់បដិសេធមិនទទួលយកកិច្ចព្រមព្រៀងដើម្បីដោះស្រាយជម្លោះដែលបានផ្ទុះឡើងកាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ ក្នុងពេលជាមួយគ្នានេះ នៅលើសមរភូមិមួយផ្សេងទៀតនៅក្នុងជម្លោះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានប្រកាសថា អ៊ីស្រាអែល និងលីបង់បានយល់ព្រមលើបទឈប់បាញ់រយៈពេល ១០ ថ្ងៃដែលចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍៕

Khcct banner

អត្ថបទទាក់ទង