Img 1426
Swift cc time

បរិមាណសំរាមក្នុងរាជធានីភ្នំពេញថយចុះ៤៨% នាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំខ្មែរ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ បរិមាណសំរាមប្រមូលបានយកទៅទុកដាក់នៅទីលានចាក់សំរាម ក្នុងថ្ងៃចូលឆ្នាំថ្ងៃទី៣ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ មានចំនួន ២ ១៩០,៤៥តោន ថយចុះ៤៨% ធៀបនឹងបរិមាណសំរាមប្រមូលបានប្រចាំថ្ងៃនៅថ្ងៃធម្មតា។ នេះបើតាមរបាយការណ៍ពីក្រសួងបរិស្ថានកម្ពុជា។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ពីកត្តាជួយឱ្យកាត់បន្ថយបរិមាណសំរាមរួមមាន៖ ក្រុមហ៊ុនឯកជន បានសហការយ៉ាងល្អជាមួយអាជ្ញាធររាជធានី ខេត្ត ក្រុង កំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ, ការជំរុញការផ្លាស់ប្តូរផ្នត់គំនិត ប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ជាងមុន និងមានស្មារតីទទួលខុសត្រូវក្នុងការវេចខ្ចប់ និងទុកដាក់សំរាមក្នុងធុងឱ្យបានត្រឹមត្រូវ និងការចូលរួមផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ជាមួយអាជ្ញាធរ មន្ទីរបរិស្ថានខេត្ត យុវជន និងស្ថាប័នពាក់ព័ន្ធក្នុងការជួយផុសផុល ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការបោះចោលសំណល់ប្លាស្ទិកនៅតាមទីសាធារណៈ។

គួរបញ្ជាក់ថា ក្នុងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ បរិមាណប្រមូលបានមានចំនួនប្រមាណ ២,៦០៩តោន ថ្ងៃទី២ ប្រមាណ ២,៣៣៥តោន និងថ្ងៃទី៣ ប្រមាណ ២,១៩០តោន៕


Khcct banner

អត្ថបទទាក់ទង