681 ezgif.com resize
Moneygramott moi1280x163px

អាម៉េរិកផ្ញើសារអបអរសាទរ«បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ»និងសរសើរពីចំណងមិត្តភាពកម្ពុជា-អាម៉េរិក

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រដ្ឋមន្រ្តីការបរទេសអាម៉េរិក Marco Rubio 

អាម៉េរិក៖រដ្ឋមន្រ្តីការបរទេសអាម៉េរិក  Marco Rubio នៅថ្ងៃទី ១៤ មេសានេះ បានផ្ញើសារជូនពរដល់ប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ដោយក្នុងសារនោះ លោកឆ្លៀតពីការសរសើរពីចំណងមិត្តភាពរវាងកម្ពុជា និងអាម៉េរិក និងថែមទាំងរំពឹងថា នឹងរីកចម្រើននៅពេលដែលភាពជាដៃគូទ្វេភាគីរបស់យើងរីកចម្រើន។

ក្នុងសារនោះ Marco Rubio បានថ្លែងថា “ក្នុងនាមសហរដ្ឋអាម៉េរិក ខ្ញុំសូមបួងសួងដល់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃឈប់សម្រាកដ៏រីករាយនេះ គឺជាពេលវេលាមួយដើម្បីគោរពដល់សម្បត្តិវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ជួបជុំគ្រួសារ និងមិត្តភក្តិ ហើយមើលទៅដោយក្តីសង្ឃឹមឆ្ពោះទៅឆ្នាំខាងមុខ។

បើតាមលោក Marco Rubio ​អាម៉េរិកបានឲ្យ​តម្លៃ​លើ​ចំណង​មិត្តភាព​ដែល​ស្ថិតស្ថេរ​ជាមួយ​ប្រទេស​កម្ពុជា និង ​ចំណង​មិត្តភាព​ជា​ច្រើន​រវាង​ប្រជាជន​ទាំងពីរ ហើយសង្ឃឹមថាចំណងទាំងនេះនឹងរីកចម្រើននៅពេលដែលភាពជាដៃគូទ្វេភាគីរបស់ប្រទេសទាំងពីររីកចម្រើន និងបង្កើតផលដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិទាំងពីរ៕

Khcct banner

អត្ថបទទាក់ទង