681 ezgif.com resize
Moneygramott moi1280x163px

ចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធបន្លំខ្លួនជា«មន្រ្តីនគរបាលជាតិផ្កាយ២»ដើម្បីរត់ការចូលក្របខណ្ឌនគរបាលជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ជនសង្ស័យ ០១ នាក់ ឈ្មោះ សាន់ វិចិត្រ ភេទប្រុស ជនជាតិខ្មែរ។

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីក្លែងបន្លំជាមន្រ្តីនគរបាលជាតិ មានឋានន្តរស័ក្តិផ្កាយ២ (ឧត្តមសេនីយ៍ទោ) ជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្វើសកម្មភាពឆបោកប្រាក់ជនរងគ្រោះ ក្រោមរូបភាពរត់ការចូលក្របខណ្ឌនគរបាលជាតិ។

យោងតាមរបាយការណ៍ពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានគូសបញ្ជាក់ថា ខ្លួនបានបានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីក្លែងបន្លំជាមន្រ្តីនគរបាលជាតិ មានឋានន្តរស័ក្តិផ្កាយ២ (ឧត្តមសេនីយ៍ទោ) ជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើសកម្មភាពឆបោកប្រាក់ជនរងគ្រោះ ក្រោមរូបភាពរត់ការចូលក្របខណ្ឌនគរបាលជាតិ និង បានឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ សាន់ វិចិត្រ ភេទប្រុស ជនជាតិខ្មែរ។

បើតាមរបាយការណ៍ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះ បានក្លែងបន្លំជាមន្រ្តីនគរបាលជាតិ (ឋានន្តរស័ក្តិ ឧត្តមសេនីទោ) ក្លែងតួនាទីជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និង បានធ្វើការភូតកុហក់ជនរងគ្រោះ អោយជឿថាខ្លួន មានសមត្ថកិច្ចលើការងារបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និង ឈានទៅដល់ការរត់ការចូលក្របខ័ណ្ឌនគរបាលជាតិដល់ជនរងគ្រោះថែមទៀតផង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕


Khcct banner

អត្ថបទទាក់ទង