681 ezgif.com resize
Swift cc time

សមត្ថកិច្ច ចុះបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams មួយកន្លែងនៅភ្នំពេញ ឃាត់ខ្លួនជនបរទេសសរុប ៣១១នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមេសា វេលាម៉ោង១៣:៥០ នាទី កម្លាំងជំនាញ បានចុះបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ទីតាំងសណ្ឋាគារWyndham Grand Phnompenh Capital ទីតាំងផ្លូវព្រះមុន្នីវង្ស ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនបរទេសសរុប ៣១១នាក់ មាន ចិន ២៥៤ នាក់ ក្នុងនោះ តៃវ៉ាន់ ១៨២ នាក់, ម៉ាឡេស៊ី ៣០ នាក់, វៀតណាម ២៣ នាក់, ឥណ្ឌា ០២ នាក់។

ក្នុងកិច្ចប្រតិបត្តិការខាងលើ សមត្ថកិច្ចរកឃើញ សម្ភារះបច្ចេកកទេសដូចជា ទូរស័ព្ទដៃ = ៦១៥ គ្រឿង, Laptop = ១៤០ គ្រឿង, All in One = ៣១ គ្រឿង, Monitor = ៦ គ្រឿង និង CPU = ៣ គ្រឿង។

យោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនសង្ស័យប្រើទីតាំងក្នុងប្រទេសកម្ពុជា ប្រព្រឹត្តបទល្មើសអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដូចជា : អូសទាញឲ្យវិនិយោគ (Investment Scams), ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពវិនិយោគប្រើប្រាស់ក្រុមហ៊ុនឈ្មោះ Nanhua Singapore ដែលមានគោលដៅអតិថិជនទៅប្រទេសម៉ាឡេស៊ី។ ឆបោកលួងលោមទាក់ទងនឹងការល្បួងឱ្យវិនិយោគលើរូបិយប័ណ្ណឌីជីថល (Crypto)។ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមក្លែងបន្លំជាមន្រ្តីរដ្ឋាភិបាលមានគោលដៅទៅតៃវ៉ាន់ និងប្រើប្រាស់គ្រឿងញៀន៕

Khcct banner

អត្ថបទទាក់ទង