ភ្នំពេញ៖ ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា បានផលិតវីដេអូសាទរបុណ្យចូលឆ្នាំខ្មែរ «រួមគ្នារក្សាមរតកខ្មែរ ៖ ការរំលឹកដល់ក្បាច់គុនល្បុក្កតោ» ដើម្បីបង្ហាញពីឫសគល់វប្បធម៌ដែលចាក់យ៉ាងជ្រៅក្នុងសិល្បៈគុនមួយនេះ ព្រមទាំងសារៈសំខាន់នៃស្មារតីខ្មែរ។
ក្នុងវីដេអូនេះ មន្ត្រីអាម៉េរិកមួយក្រុម ធ្វើការស្វែងយល់ពីប្រវត្តិក្បាច់គុនខ្មែរ ដែលជានិមិត្តសញ្ញានៃភាពខ្លាំង ភាពអត់ធន់ និងអត្តសញ្ញាណជាតិខ្មែរ។ ការផលិតវីដេអូនេះឡើង ក៏ដើម្បីបង្ហាញពីឫសគល់វប្បធម៌ដែលចាក់យ៉ាងជ្រៅក្នុងសិល្បៈគុនមួយនេះ ព្រមទាំងសារៈសំខាន់នៃស្មារតីខ្មែរ។
វីដេអូនេះ ក៏មានការចូលរួមថតពីលោកស្រី Bridgette L. Walker ភារធារីស្ថានទូតអាម៉េរិក និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោកស្រីទាំងពីរ បានចែករំលែកពីសារៈសំខាន់នៃការផ្ទេរប្រពៃណីបុរាណទៅជំនាន់ក្រោយ និងការសហការបន្តរវាងអាមេរិក និងកម្ពុជា ក្នុងការអភិរក្សវប្បធម៌។
ស្ថានទូតអាម៉េរិក អញ្ជើញទស្សនិកជនចូលរួមរីករាយទស្សនា និងចែករំលែកវីដេអូនេះ តាមរយៈបណ្តាញសង្គមដូចជា Facebook, YouTube, Instagram និង X ឱ្យបានទូលំទូលាយ៕