681 ezgif.com resize
Swift cc time

ឯកអគ្គរដ្ឋទូតចិន ទៅទស្សនា«ជំរំជនភៀសសឹក»ពលរដ្ឋកម្ពុជាជាលើកទី៣

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនពីន ទៅទស្សនាជំរំជនភៀសសឹកខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ។

បន្ទាយមានជ័យ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនពីន នៅថ្ងៃទី ១២ មេសានេះ បានដឹកនាំក្រុមការងារបានទៅទស្សនាជំរំជនភៀសសឹកខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យជាលើកទីបី ដើម្បីចែកចាយសម្ភារៈ និង ជូនពរឆ្នាំថ្មីដល់ជនភៀសសឹកដោយខ្លួន។ជាមួយគ្នានោះ លោកបានបង្ហោះសារជូនពរដល់ប្រជាជនកម្ពុជាទទួលបានសន្តិភាព និងភាពសុខសាន្តយូរអង្វែង។

យោងតាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ លោក វ៉ាង វិនពីន បានសរសេរយ៉ាងដូច្នេះថា "ថ្ងៃនេះ ខ្ញុំ និងសហការីរបស់ខ្ញុំ បានទៅទស្សនាជំរំជនភៀសសឹកខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យជាលើកទីបី ដើម្បីចែកចាយសម្ភារៈនិងជូនពរឆ្នាំថ្មីដល់ជនភៀសសឹកដោយខ្លួន"។

ជាមួយគ្នានោះ ប្រមុខទូតចិនរូបនេះ បានសង្គត់ធ្ងន់ពីការប្តេជ្ញាបន្តផ្តល់ការគាំទ្រ និងជំនួយតាមសមត្ថភាពរបស់ខ្លួន ដើម្បីកែលម្អជីវិតភាពរស់នៅរបស់ជនភៀសសឹក និង បានជូនពរជនភៀសសឹកឱ្យឆ្ពោះទៅរកប្រក្រតិភាពជីវភាពយ៉ាងឆាប់រហ័ស។ សូមប្រជាជនកម្ពុជាទទួលបានសន្តិភាព និងភាពសុខសាន្តយូរអង្វែង។



Khcct banner

អត្ថបទទាក់ទង