Img 1426
Swift cc time

នគរបាលចរាចរណ៍ផ្លូវគោក ចុះចែកខិត្តប័ណ្ណស្តីពីច្បាប់ចរាចរណ៍ និងមួកសុវត្ថិភាពជូនដល់ពលរដ្ឋ ដើម្បីការពារគ្រោះថ្នាក់

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១០ ខែមេសា បានចុះចែកខិត្តប័ណ្ណស្តីពីច្បាប់ចរាចរណ៍ ជូនអ្នកដំណើរ និង ផ្តល់មួកសុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបើកបរល្មើសច្បាប់ដោយពុំមានពាក់មួក ជាមួយនឹងការអប់រំឲ្យពួកគាត់ត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ពេលរាល់ពេលចរាចរធ្វើដំណើរលើដងផ្លូវ ដើម្បីការពារអាយុជីវិតខ្លួនឯងពីគ្រោះថ្នាក់ចរាចរណ៍។

ការអនុវត្តនេះ ធ្វើឡើងតាមគោលការដឹកនាំរបស់លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការចង្អុលណែនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរង ទទួលផែនការងារនគរបាលចរាចរណ៍ ។

គួរបញ្ជាក់ថា ការអនុវត្ត គឺដើម្បីផ្សព្វផ្សាយផ្នែកច្បាប់ឲ្យពលរដ្ឋកាន់តែជ្រួតជ្រាបអំពីសុខសុវត្ថិភាពលើដងផ្លូវសាធារណៈ ពិសេសចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីកាត់បន្ថយបានពីគ្រោះថ្នាក់ក្នុងសង្គមជាតិ ៕


Khcct banner

អត្ថបទទាក់ទង