ព្រះសីហនុ៖ នាវាទេសចរណ៍ឈ្មោះ VIKING VENUS សញ្ជាតិ NORWAY នាថ្ងៃទី១០ មេសា បានដឹកភ្ញៀវទេសចរណ៍សរុបចំនួន ៨៦១នាក់ ចូលចតនៅ ក.ស.ស. ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេល ២ ថ្ងៃ។
នាវាទេសចរណ៍ ឈ្មោះ VIKING VENUS សញ្ជាតិ NORWAY ដែលមានប្រវែងបណ្តោយ ២២៨,៣០ ម៉ែត្រ ប្រវែងទទឹង ២៨,៨០ ម៉ែត្រ ជម្រៅ ៦,៦៥ ម៉ែត្រ បានចូលចតនៅ ក.ស.ស. ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ២ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។
នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤៧០ នាក់ (ស្រី ៩៩ នាក់) មាន ៤២ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៨៦១ នាក់ (ស្រី ៤៥២ នាក់) មាន ១៥ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៧១២ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង ២០:០០ នាទី នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦៕