681 ezgif.com resize
Swift cc time

ការងារតុបតែងលម្អសោភណ្ឌភាព ត្រៀមរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត»អបអរសាទរបុណ្យចូលឆ្នាំថ្មី

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ៤ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នឹងចូលមកដល់ ក្រុមការងារជំនាញបាននិងកំពុងមមាញឹករៀបចំតុបតែងលម្អ នៃទីតាំងរមណីយដ្ឋានវត្តភ្នំ និងទីតាំងសំខាន់ៗមួយចំនួនទៀត ត្រៀមព្រឹត្តិការណ៍«នគរសង្រ្កាន្ត»រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មី និងចូលរួមថែរក្សាការពារទំនៀមទម្លាប់ប្រពៃណីវប្បធម៌ជាតិ ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ។

ព្រឹត្តិការណ៍នេះ មានការរៀបចំនៅទីតាំងសំខាន់ៗ ដូចជា រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ(តំបន់ជុំវិញវត្តភ្នំ) បរិវេណសួនច្បារវឌ្ឍនៈ (សួនច្បារអតីតទីលានប្រជាធិបតេយ្យ) ស្ពាននាគភ្លោះរមណីយដ្ឋានវត្តភ្នំ រហូតដល់ផ្សាររាត្រី ផ្លូវថ្មើរជើងចតុមុខរាជធានី ភ្នំពេញ (Walk Street) និងកម្មវិធីអមនៅបរិវេណបាសាក់លែន (Bassac Lane) និងបរិវេណផ្សារទួលទំពូង។

ជាមួយគ្នានោះ ក៏មានរៀបចំកម្មវិធីប្រពៃណីសាសនា និងកម្មវិធីមួយចំនួន ដូចជា ពិធីទទួលទេវតាឆ្នាំថ្មី ដង្ហែក្បួននគរសង្ក្រាន្ត ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងទស្សនីយភាពសិល្បៈវប្បធម៌ជាច្រើនទម្រង់ លេងល្បែងប្រជាប្រិយជាតិ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក៕


Khcct banner

អត្ថបទទាក់ទង