Img 1426
Swift cc time

ស៊ីជិនពីង៖ ចិនដីគោក និងតៃវ៉ាន់ នឹងរួបរួមគ្នាវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ប៉េកាំង៖ ដូចការគ្រោងទុកប្រធានាធិបតីចិនលោក ស៊ី ជីនពីងនៅព្រឹកថ្ងៃសុក្រនេះ បានជួបជាមួយលោកស្រី ចេង លីវូន (Cheng Li-wun) ប្រធានគណបក្សគួមីនតាង (KMT) នៅទីក្រុងប៉េកាំង ។ លោកស្រី ចេង គឺជាប្រធានគណបក្សគួមីនតាង (KMT) ដំបូងគេដែលបានដឹកនាំគណៈប្រតិភូទៅកាន់ដីគោកចិនក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។ ក្នុងជំនួបនេះលោកស៊ីបានប្រាប់លោកស្រីចេងថាចិនដីគោក និងតៃវ៉ាន់ នឹងរួបរួមគ្នាវិញ។

បើតាមលោកស៊ីជិនពីងបន្ទាប់ពីរយៈពេល ១០ ឆ្នាំ គឺមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងគណបក្សទាំងពីរ និងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ លោក ស៊ី បានសង្កត់ធ្ងន់ថា មិនថាស្ថានការណ៍អន្តរជាតិ និងស្ថានភាពឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់អាចវិវត្តយ៉ាងណានោះទេ និន្នាការទូទៅឆ្ពោះទៅរកការរស់ឡើងវិញដ៏អស្ចារ្យរបស់ប្រជាជាតិចិននឹងមិនផ្លាស់ប្តូរទេ ហើយសន្ទុះដែលកំពុងមានសម្រាប់ជនជាតិចិននៅសងខាងនៃច្រកសមុទ្រដើម្បីមកជួបជុំគ្នានឹងមិនផ្លាស់ប្តូរទេ។

សម្រាប់លោកស៊ី ប្រជាជននៅសងខាងច្រកសមុទ្រតៃវ៉ាន់ សង្ឃឹមលើសន្តិភាព និងភាពស្ងប់ស្ងាត់ ទំនាក់ទំនងឆ្លងច្រកសមុទ្រកាន់តែប្រសើរឡើង និងជីវិតកាន់តែប្រសើរឡើង។ លោក ស៊ី បានមានប្រសាសន៍ថា "នេះគឺជាការទទួលខុសត្រូវដែលគណបក្សកុម្មុយនិស្តចិន និងគណបក្ស KMT មិនអាចគេចវេះបាន ហើយក៏ជាកម្លាំងចលករសម្រាប់គណបក្សទាំងពីរធ្វើការជាមួយគ្នា"។

លោក ស៊ី បានសម្តែងឆន្ទៈក្នុងការធ្វើការជាមួយគណបក្សនយោបាយទាំងអស់នៅតៃវ៉ាន់ រួមទាំងគណបក្ស គួមីនតាង ក៏ដូចជាក្រុម និងប្រជាជនមកពីគ្រប់វិស័យ ដើម្បីពង្រឹងការផ្លាស់ប្តូរ និងការសន្ទនា លើកកម្ពស់សន្តិភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ លើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងជំរុញការរស់ឡើងវិញរបស់ជាតិ ដោយផ្អែកលើមូលដ្ឋាននយោបាយរួមនៃការប្រកាន់ខ្ជាប់នូវការឯកភាពគ្នាឆ្នាំ ១៩៩២ និងប្រឆាំងនឹង "ឯករាជ្យភាពតៃវ៉ាន់"។

លោកស៊ីបានប្រាប់លោកស្រីចេង លីវូន ថាភាពខុសគ្នានៅក្នុងប្រព័ន្ធសង្គមមិនគួរជាលេសសម្រាប់ការបំបែកខ្លួនទេ។លោក ស៊ី បានអំពាវនាវឱ្យការពារមាតុភូមិរួមគ្នាតាមរយៈការអភិវឌ្ឍដោយសន្តិវិធី។លោក ស៊ី បន្តទៀតថាបញ្ហាស្នូលសម្រាប់ការពារមាតុភូមិរួមគ្នាគឺស្ថិតនៅក្នុងការទទួលស្គាល់ថាភាគីទាំងពីរនៃច្រកសមុទ្រជាកម្មសិទ្ធិរបស់ប្រទេសចិនតែមួយ៕

Khcct banner

អត្ថបទទាក់ទង