ព្រះវិហារ៖ ទាហានឈរជើងការពារ នៅទិសខេត្តព្រះវិហារម្នាក់ ឈ្មោះ វី រស្មី បានទទួលសំបុត្រជូនពរពី លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី។ ក្រោយទទួលបាន និងអានសារដ៏មានអត្ថន័យ នឹករឭក និងពាក្យពេចន៍ជូនពររបស់លោកស្រីដល់វីរៈកងទ័ពទាំងអស់ វីរៈកងទ័ព វី រស្មី បានសម្តែងអារម្មណ៍ រំភើប និងក្តុកក្តួលជាខ្លាំង ។
តាមការបង្ហោះលើបណ្ដាញសង្គមផ្លូវការ វីរៈកងទ័ព ឈ្មោះ វី រស្មី បានលើកឡើងថា ខ្ញុំបាទ ឈ្មោះ វី រស្មី ជាទាហានដែរកំពុងឈរជើងការពារ នៅទិសខេត្តព្រះវិហារ បានទទួលសំបុត្រ ពីបងស្រី ពេជ ចន្ទមុន្នី ដែលជាសារដ៏មានអត្ថន័យ នឹករឭក និងពាក្យពេចន៍ជូនពរដល់ពួកខ្ញុំទាំងអស់គ្នា។ ខ្ញុំអានហើយរំភើប ក្តុកក្តួលខ្លាំងណាស់បងស្រី។
វីរៈកងទ័ព វី រស្មី បានថ្លែងអំណរគុណ និងជូនពរដលសម្តេច ហ៊ុន ម៉ាណែត និងលោកស្រី ព្រមទាំងក្រុមគ្រួសារ និងក្រុមការងារទាំងអស់ឱ្យជួបតែសុខសុវត្ថិភាពគ្រប់ពេលវេលា និងពរទាំងអស់បួនប្រការ អាយុ វណ្ណៈ សុខៈពលៈ ហើយចង់ប្រាប់បងបងថា កុំបារម្មណ៍អី ជួរមុខនឹងការពារបងប្អូន គ្រប់ៗគ្នា៕