សេអ៊ូល៖ កូរ៉េខាងជើងបានសាកល្បងប្រព័ន្ធអាវុធជាច្រើនក្នុងរយៈពេលបីថ្ងៃក្នុងសប្តាហ៍នេះ រួមទាំងការបាញ់មីស៊ីលផ្លោង និងគ្រាប់បែកចង្កោម ប្រភេទអាវុធកូរ៉េខាងជើងដែលត្រូវបានសាកល្បងក៏រួមមានប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះចម្ងាយខ្លីចល័ត និងសម្ភារៈយោធាទំនើបៗជាច្រើនទៀត ដោយការធ្វើតេស្តទាំងនេះបានធ្វើឡើងនៅថ្ងៃចន្ទ ថ្ងៃអង្គារ និងថ្ងៃពុធ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាប្រចាំដើម្បីអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអាវុធរបស់កូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។
យោងតាម KCNA ការតេស្តនេះបានបង្ហាញអំពី មីស៊ីលផ្លោងយុទ្ធសាស្ត្រ Hwasongpho-11 Ka ដែលមានក្បាលគ្រាប់គ្រាប់បែកចង្កោមអាចបំផ្លាញគោលដៅណាមួយដែលគ្របដណ្តប់លើផ្ទៃដីពី ៦.៥ ហិកតា ទៅ ៧ ហិកតា ក្នុងរយៈពេលដ៏ខ្លីមួយ។
ជាការឆ្លើយតបជាមួយការសតេស្តីមីស៊ីលរបស់កូរ៉េខាងជើងនេះយោធាកូរ៉េខាងត្បូងបានអះអាងថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចម្ងាយខ្លីច្រើនគ្រាប់ កាលពីថ្ងៃពុធ និង "គ្រាប់ផ្លោងមិនស្គាល់អត្តសញ្ញាណ" មួយគ្រាប់កាលពីថ្ងៃមុន ដោយក្នុងនោះមានមីស៊ីលចម្ងាយខ្លីមួយគ្រាប់ដែលបានបាញ់នៅក្នុងការបាញ់បង្ហោះជុំទីពីរនៅថ្ងៃនោះបានហោះបានចម្ងាយជាង ៧០០ គីឡូម៉ែត្រ។ អាជ្ញាធរកូរ៉េខាងត្បូងកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសកម្មភាពនាៗរបស់យោធាកូរ៉េខាងជើង៕