អាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ត្រាំ បានគំរាមថាប្រទេសណាដែលបន្តផ្គត់ផ្គង់អាវុធយោធាដល់អ៊ីរ៉ង់នឹងប្រឈមមុខនឹងពន្ធ ៥០ ភាគរយភ្លាមៗដោយគ្មានការលើកលែងឡើយ។ ការព្រមានរបស់លោកនេះធ្វើឡើងបន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលបានចូលជាធរមានកាលពីថ្ងៃទី ៨ ខែ មេសា រយៈពេល ២ សប្តាហ៍ដោយច្រកសមុទ្រហ័រមូសនិងបន្តបើកឡើងវិញ និងដំណើរការធម្មតាជាបណ្តោះអាសន្ន។
ថ្លែងតាមប្រព័ន្ធ TRUST SOCIAL លោកត្រាំបានរៀបរាប់ថាប្រទេសដែលផ្គត់ផ្គង់អាវុធយោធាដល់ប្រទេសអ៊ីរ៉ង់នឹងត្រូវយកពន្ធភ្លាមៗលើទំនិញទាំងអស់ដែលលក់ទៅឱ្យសហរដ្ឋអាម៉េរិក ៥០% ដែលមានប្រសិទ្ធភាពភ្លាមៗ។ នឹងមិនមានករណីលើកលែងណាមួយឡើយ។
លោក ត្រាំ មិនបានប្រាប់ឈ្មោះប្រទេសណាមួយដែលអាចប្រឈមមុខនឹងពន្ធដាក់ទណ្ឌកម្មនោះទេ។ ទីភ្នាក់ងារព័ត៌មាន Al Jazeera រាយការណ៍ថា ប្រទេសចិន និងរុស្ស៊ីបានជួយអ៊ីរ៉ង់កសាងសមត្ថភាពយោធាដើម្បីទប់ទល់នឹងសម្ពាធរបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ដោយផ្គត់ផ្គង់មីស៊ីល ប្រព័ន្ធការពារដែនអាកាស និងបច្ចេកវិទ្យាផ្សេងៗដើម្បីទប់ស្កាត់ការវាយប្រហាររបស់អាម៉េរិក៕