អ៊ីរ៉ង់៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន Al Jazeera ថាអ៊ីរ៉ង់កំពុងតែពិចារណាដកខ្លួនចេញពីកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយនឹងសហរដ្ឋអាម៉េរិកបន្ទាប់ពីអ៊ីស្រាអែលនៅតែបន្តវាយប្រហារលើប្រទេសលីបង់។ ការព្រមាននេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមានកាលពីម្សិលមិញក្នុងការបើកច្រកសមុទ្រហ័រមូសឡើងវិញ ភ្លាមៗក្រោយមានបទឈប់បាញ់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថាបទឈប់បាញ់រវាងអាម៉េរិក និងអ៊ីរ៉ង់នឹងមិនរាប់បញ្ចូលលើលីបង់ឡើយ លោកថាការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់នឹងដំណើរការធម្មតា។
ប្រភពយោធាអ៊ីរ៉ង់មួយបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Tasnim ថា ទីក្រុងតេអេរ៉ង់កំពុងពិចារណាពីការចាកចេញពីកិច្ចព្រមព្រៀងបទឈប់បាញ់ដោយសារតែអ៊ីស្រាអែលបន្តបើកការវាយប្រហារកាន់តែខ្លាំងឡើងលើប្រទេសលីបង់ដោយមិនគោពកិច្ចព្រមព្រៀងដែលបានចូលជាធរមាន។ ដោយក្នុងការវាយប្រហារថ្មីៗរបស់អ៊ីស្រាអែលលើលីបង់នេះមានយ៉ាងហោចណាស់មនុស្ស ១០០ នាក់ត្រូវបានសម្លាប់ និង ២០០ នាក់រងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីក្រុងបេរូត ៕