681 ezgif.com resize
Moneygramott moi1280x163px

ប្រធានបក្សប្រឆាំងកោះតៃវ៉ាន់ទៅដល់ចិនដីគោក ដើម្បីរក្សាសន្តិភាពនៅច្រកតៃវ៉ាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកស្រី ចឹង​ លីវ័ន (Cheng Li-wun) ទៅដល់ទីក្រុងសៀងហៃ ប្រទេសចិន នៅថ្ងៃទី ៧ មេសា ២០២៦។

ចិន៖ដូចការគ្រោងទុក ប្រមុខបក្សប្រឆាំងកោះតៃវ៉ាន់ គួមិញតាង លោកស្រី ចឹង​ លីវ័ន (Cheng Li-wun) នៅថ្ងៃទី ៧ មេសានេះ បាន ទៅដល់ទីក្រុងសៀងហៃនៃប្រទេសចិនដីគោក ដើម្បី​រឹត​ចំណង​ទំនាក់ទំនង​ជាមួយ​បេកាំង។ក្នុងដំណើរទស្សនកិច្ចនេះ ត្រូវបានលោកស្រីអះអាងថា ជាបេសកកម្មសន្តិភាព ដើម្បីរក្សាសន្តិភាពនៅច្រកសមុទ្រកោះតៃវ៉ាន់។

ដំណើរទស្សនកិច្ចនេះ ត្រូវបានសារព័ត៌មានរដ្ឋចិនចាត់ទុកថា ជាផ្នែកមួយដ៏សំខាន់នៃការផ្លាស់ប្តូរ និង ការសន្ទនារវាងប្រមុខបក្សប្រឆាំងគួមិញតាង និងបក្សកុម្មុយនិស្តចិន (CPC) ។

តាមផែនការ លោកស្រី ចឹង​ លីវ័ន នឹងបន្តចាកចេញពីទីក្រុងសៀងហៃ ទីក្រុងប៉េកាំង ដើម្បីជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនភីង ដែលគេចាត់ទុកជាជំនួបដ៏សំខាន់៕

Khcct banner

អត្ថបទទាក់ទង