681 ezgif.com resize
Moneygramott moi1280x163px

លោក To Lam ជាប់ជា«ប្រធានរដ្ឋវៀតណាម»និងកាន់អំណាចកំពូល២ក្នុងពេលតែមួយគឺអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក តូ ឡាំ អគ្គលេខាធិការ និងជាប្រធានរដ្ឋវៀតណាម។ 

ហាណូយ៖ សមាជិកសភាវៀតណាម បានបោះឆ្នោតជាឯកច្ឆន្ទជ្រើសតាំងអគ្គលេខាធិការគណបក្សកុម្មុយនិស្តវៀតណាម គឺលោក To Lam ជាប្រធានរដ្ឋ ឬប្រធានាធិបតីថ្មីរបស់ វៀតណាម សម្រាប់អាណត្តិមានរយៈពេល៥ឆ្នាំ។ការជាប់ឆ្នោតថ្មីនេះ នឹងនាំឱ្យលោក To Lam ក្លាយជាមនុស្សកាន់តែមានអំណាចកាន់តែខ្លាំងក្នុងប្រទេសវៀតណាម ដោយសារតែលោកជាមនុស្សកាន់តំណែងកំពូល២ ក្នុងពេលតែមួយ នោះគឺតំណែងជា«អគ្គលេខាធិការបក្សផង និងជាប្រធានរដ្ឋវៀតណាមផង»។

ដូចអ្វីដែលបណ្តាញសារព័ត៌មានអន្តរជាតិរំពឹងទុក នៅគឺលោក To Lam បានក្លាយជាមនុស្សមានអំណាចកាន់តែរឹងមាំ ក្នុងប្រទេសវៀតណាម ក្រោយពីលោកត្រូវបាន សមាជិករដ្ឋសភាវៀតណាមបោះឆ្នោតគាំទ្រលោកឱ្យក្លាយជា «ប្រធានរដ្ឋ ឬប្រធានាធិបតីថ្មី» របស់វៀតណាម ក្រោយសំឡេងគាំទ្រ ៤៩៥ រូបបានបោះឆ្នោតគាំទ្រ (៩៩% នៃចំនួនប្រតិភូរដ្ឋសភាសរុប។

ភ្លាមៗក្រោយជាប់ឆ្នោត លោក To Lam  បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់អ្នកបោះឆ្នោត និង ប្រជាជនទូទាំងប្រទេសវៀតណាម និងបានដាក់គោលដៅ គឺឱ្យប្រទេសវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍ មានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៤៥ ជាប្រទេសសង្គមនិយមដែលមានសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វិបុលភាព អរិយធម៌ និងសុភមង្គល។

ទាក់ទងនឹងការប្រឈមជាមួយសណ្តាប់ធ្លាប់អន្តរជាតិមិនអំណោយផង លោក To Lam បានសន្យានៅចំពោះមុខសភាជាតិវៀតណាមថា នឹងដឹកនាំប្រទេសតាមយុទ្ធសាស្ត្រជាច្រើនដែលជាចម្បង គឺការរក្សាបរិយាកាសសន្តិភាព និង ស្ថិរភាព ដើម្បីឱ្យប្រជាជនអាចរីករាយនឹងផ្លែផ្កានៃការអភិវឌ្ឍ ចំពោះសន្តិភាព ស្ថិរភាព និងប្តេជ្ញាកសាងសេដ្ឋកិច្ចដែលពឹងផ្អែកលើខ្លួនឯង គ្រប់គ្រាន់ដោយខ្លួនឯង រឹងមាំ និងប្រព័ន្ធការពារជាតិ និងសន្តិសុខដ៏ទូលំទូលាយ ទំនើប និង គ្រប់ជ្រុងជ្រោយ។

គួរបញ្ជាក់ថា លោក តូ ឡាំ មានអាយុ ៦៩ ឆ្នាំ មានដើមកំណើតនៅវ៉ាន់យ៉ាង ខេត្តហ៊ុងអៀន ប្រទេសវៀតណាម។ លោកមានឋានៈជាសាស្ត្រាចារ្យផ្នែក វិទ្យាសាស្ត្រសន្តិសុខ និង សញ្ញាបត្របណ្ឌិតផ្នែកច្បាប់។ លោកធ្លាប់ជាសមាជិកគណៈកម្មាធិការកណ្តាលបក្សរយៈពេលបីអាណត្តិ (អាណត្តិទី១១ ទី១២ និងទី១៣) ជាសមាជិកការិយាល័យនយោបាយរយៈពេលពីរអាណត្តិ (អាណត្តិទី១២ និងទី១៣) និង ជាតំណាងរាស្ត្ររដ្ឋសភារយៈពេលពីរអាណត្តិ (អាណត្តិទី១៤ ទី១៥ និងទី១៦)។

ចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៦ លោកបានបម្រើការជាអនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ។ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២៤ លោកបានបម្រើការជាលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្សនៃក្រសួងសន្តិសុខសាធារណៈ និង ជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ។នៅដើមឆ្នាំ ២០១៩ លោកត្រូវបានតម្លើងឋានៈជាឧត្តមសេនីយ៍។នៅខែមករា ឆ្នាំ២០២៦ នៅក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការកណ្តាលលើកទី១៤ លោកត្រូវបានជ្រើសតាំងជាអគ្គលេខាធិការនៃសមាជបក្សលើកទី១៤៕

Khcct banner

អត្ថបទទាក់ទង