អាម៉េរិក៖ ប្រធានាធិបតី ដូណាល់ត្រាំ បានព្រមានជាថ្មីម្តងទៀតទៅកាន់អ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ថាលោកបានទុកពេលឱ្យអ៊ីរ៉ង់ដប់ថ្ងៃដើម្បីធ្វើកិច្ចព្រមព្រៀង ឬបើកច្រកសមុទ្រហ័រមូស លោកថាពេវេលាជិតអស់ហើយ ដោយ ៤៨ម៉ោងខាងមុខនេះបើគ្មានកិច្ចព្រមព្រៀងណាមួយជាមួយសហរដ្ឋអាម៉េរិកនោះទេ អាម៉េរិកនឹងបំផ្លាញ កម្ទេចអ៊ីរ៉ង់ទាំងមូលឱ្យក្លាយជាឋាននរកទាំងស្រុង។ ការព្រមានរបស់លោកនេះធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានបន្តបិទច្រកសមុទ្រហ័រមូស និងឱសានវាទរយៈពេល១០ថ្ងៃរបស់លោកត្រាំលើអ៊ីរ៉ង់នឹងផុតកំណត់ក្នុងពេលដ៏ខ្លីខាងមុខនេះ។
ផ្អែកតាមការប្រកាសរបស់លោកត្រាំតាមប្រព័ន្ធ TRUST SOCIAL លោកត្រាំបានប្រកាសថាចាំទេពេលដែលខ្ញុំបានផ្តល់ពេលឱ្យអ៊ីរ៉ង់ដប់ថ្ងៃដើម្បីធ្វើកិច្ចព្រមព្រៀង ឬបើកច្រកសមុទ្រហ័រមូស ។ ពេលវេលាជិតអស់ហើយ៤៨ ម៉ោងមុនពេលឋាននរកទាំងអស់នឹងគ្រប់គ្រងលើពួកគេទាំងស្រុង។ លោកក៏បានបញ្ជាក់ប្រាប់អ៊ីរ៉ង់ទៀតថាអ៊ីរ៉ង់ពេលនេះកំពុងតែឆ្កួតដែលបិទច្រកសមុទ្រនេះ លោកថាអ៊ីរ៉ង់ត្រូវតែបើកច្រកសមុទ្រហ័រមូសឡើងវិញជាបន្ទាន់មុនពេលគ្រប់យ៉ាងហួសពេល៕