ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) នឹងបើកដំណើរការសាកល្បង ជាសួនសាធារណៈសម្រាប់សាធារណជនចូលកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១១ ដល់ ១៩ ខែមេសា ឆ្នាំ២០២៦។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារអន្តរក្រសួង។
សាធារណជនអាចូលលេងកម្សាន្តដោយឥតគិតម្លៃ និងចូលទស្សនាកម្សាន្ត ហាត់ប្រាណ និង លេងកីឡា ហើយការបើកនេះ គឺដើម្បីអបអរសាទរក្នុងឱ្យបុណ្យចូលឆ្នាំខ្មែរ និង ឱ្យបានឃើញច្បាស់ពីស្ថាបត្យកម្មនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ដែមានតម្លៃជាប្រវត្តិសាស្ត្រ។