Img 1426
Swift cc time

នាវាចម្បាំងរបស់រុស្ស៊ីចំនួន ២គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ច ៣ថ្ងៃ នៅកម្ពុជា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ព្រះសីហនុ៖ដូចការគ្រោងទុក នៅថ្ងៃទី ៦ មេសានេះ«នាវាចម្បាំង»របស់រុស្ស៊ី ចំនួន ២គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរបស់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ ថ្ងៃនៅកម្ពុជា។នាវាចម្បាំងរបស់រុស្ស៊ីទាំង២គ្រឿងនេះ ដឹកនាំដោយមេបញ្ជាការ លោកវរនាវីឯក SHMAGIN Artem និងមេបញ្ជាការ លោកវរនាវីឯក KOVALEV Evgenii ហើយមាននាវិកសរុបប្រមាណ ២៦២នាក់ ជាមួយបំពាក់មានបំពាក់ប្រព័ន្ធរ៉ាដា និងមីស៉ីលចម្រុះ។

«នាវាចម្បាំង»ទាំង២គ្រឿងនេះ មានឈ្មោះទី១៖នាវាចម្បាំង Sovershennyy ដាក់ដំណើរការកាលពីឆ្នាំ២០១៧។ វាជានាវាចម្បាំងប្រភេទ corvette ថ្នាក់ Steregushchy-class ទម្ងន់២២០០តោន ប្រវែង១០៤ម៉ែត្រ ដើរដោយម៉ាស៉ីនម៉ាស៊ូត និងល្បឿន៤៨គីឡូម៉ែត្រ ក្នុងមួយម៉ោង។ នាវាចម្បាំងនេះ មានបំពាក់ប្រព័ន្ធរ៉ាដា និងមីស៉ីលចម្រុះ ហើយមានកន្លែងសម្រាប់ឱ្យឧទ្ធម្ភាគចក្រអាចចុះចតបាន។

ចំណែកនាវាទី២៖នាវាចម្បាំង Rezky ដាក់ដំណើរការកាលពីឆ្នាំ២០២៣។ វាមានលក្ខណៈបច្ចេកទេស ស្រដៀងគ្នាទៅនឹងនាវាចម្បាំង Sovershennyy ដែរ ដោយសារជានាវាប្រភេទ corvette ស្ថិតក្នុងថ្នាក់ Steregushchy-class ដូចគ្នា។ ពួកវាមានតម្លៃខ្ទង់ ១២០-១៥០លានដុល្លារក្នុងមួយគ្រឿង។

លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានថ្លែងស្វាគមន៍ការមកដល់នៃ«នាវាចម្បាំង»របស់រុស្ស៊ី ចំនួន ២គ្រឿងនៅកម្ពុជា ដែលលោកចាត់ទុកជាព្រឹត្តិការណ៍សំខាន់មួយក្នុងប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់កម្ពុជា និងរុស្ស៊ី ហើយទំនាក់ទំនងនេះ បាននិងកំពុងអភិវឌ្ឍឥតឈប់ឈរ ដោយកិច្ចសហប្រតិបត្តិការទ្វេភាគីកំពុងពង្រីកនៅក្នុងវិស័យសំខាន់ៗជាច្រើន រួមទាំងការពារជាតិ និង សន្តិសុខ៕

ក្នុងកម្មវិធីដ៏សំខាន់នេះមានការអញ្ជើញចូលរួមពីលោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីការពារជាតិកម្ពុជា និងថ្នាក់ដឹកនាំនៃក្រសួងការពារជាតិជាច្រើនរូបទៀត។កម្មវិធីនេះក៏មានការចូលរួមទស្សនានាវាដោយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៃសាលាស្ថានទូតរុស្សីផងដែរ។

ក្រៅពីនេះ ក្នុង​ឱកាសសំចតនៅកម្ពុជា កងទ័ពជើងទឹកកម្ពុជានិងរុស្សី ក៏មានព្រឹត្តិការណ៍លេងបាល់ទាត់រឹតចំណងមិត្តភាពផងដែរ។



Khcct banner

អត្ថបទទាក់ទង