681 ezgif.com resize
Swift cc time

ថៃបង្ក្រាបករណីលួចដឹកប្រេងសាំងឆ្លងដែនខុសច្បាប់ទៅលក់នៅមីយ៉ាន់ម៉ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ ក្នុងប្រតិបត្តិការរបស់សមត្ថកិច្ចថៃ កាលពីថ្ងៃទី៤ ខែមេសា នៅចំណុចត្រួតពិនិត្យសន្តិសុខ ស្រុក Sangkhlaburi ខេត្ត Kanchanaburi ប្រទេសថៃ កម្លាំងសមត្ថកិច្ចថៃបានបង្ក្រាប និងដកហូតរថយន្តភីកអាប់មួយគ្រឿង ដែលដឹកជញ្ជូនប្រេងសាំងចំនួន ១,២៦០ លីត្រ លាក់ទុកក្រោមបាវទឹកកកក្នុងបំណងនាំចេញទៅលក់ខុសច្បាប់នៅប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយរបស់កាសែត Khaosod។

តាមរយៈការត្រួតពិនិត្យរថយន្តសង្ស័យ សមត្ថកិច្ចបានរកឃើញប្រេងសាំងកាសូហុល (Gasohol) ចំនួន ៤២ ប៊ីដុង ដែលត្រូវបានលាក់យ៉ាងជិតនៅផ្នែកខាងក្រោយរថយន្ត។ អ្នកបើកបរត្រូវបានចាប់ខ្លួន រួមជាមួយការដកហូតរថយន្ត ប្រេងសាំង និងទូរស័ព្ទដៃចំនួន ២ គ្រឿង ដើម្បីបញ្ជូនទៅកាន់មន្ត្រីស៊ើបអង្កេត ចាត់ការតាមច្បាប់ស្ដីពីគយថៃ។

តាមចម្លើយសារភាពពីជនសង្ស័យ គេបានទិញប្រេងសាំងក្នុងស្រុកក្នុងតម្លៃ ៦០ បាត ក្នុងមួយលីត្រ ហើយមានបំណងរត់ពន្ធតាមច្រករបៀងព្រំដែន ដើម្បីយកទៅលក់បន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងតម្លៃរហូតដល់ ១០០ បាត (ប្រហែល ១២,២០០ រៀល) ក្នុងមួយលីត្រ ដែលស្ទើរតែស្មើនឹងពីរដងនៃតម្លៃដើម។

លោកឧត្តមសេនីយ៍ទោ Nattapong Asawinwong មេបញ្ជាការកងពលតូចថ្មើរជើងលេខ៩ថៃ បានបញ្ជាក់ថា អាជ្ញាធរថៃបានពង្រឹងការល្បាតយ៉ាងតឹងរ៉ឹង ដោយមានការសហការរវាងប៉ូលីស មន្ត្រីគយ និងរដ្ឋបាលមូលដ្ឋាន ដើម្បីទប់ស្កាត់ការរត់ពន្ធប្រេងតាមព្រំដែនថៃជាប់មីយ៉ាន់ម៉ានេះ។

Khcct banner

អត្ថបទទាក់ទង