ភ្នំពេញ៖ កម្ពុជា-ឥណ្ឌា នៅថ្ងៃទី០២ -០៣ ខែមេសា ឆ្នាំ២០២៦ បានដំណើរការកិច្ចប្រជុំផែនការចុងក្រោយ (FPC) និងពិនិត្យទីតាំងនៃលំហាត់ហ្វឹកហ្វឺន CINBAX លើកទី២ រវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ហេង មករា មេបញ្ជាការរងកងទ័ពជើងគោក ជាមួយនិង កងទ័ពជើងគោក នៃសាធារណរដ្ឋឥណ្ឌា ដឹកនាំដឹកនាំដោយវរសេនីយ៍ឯក ជេន សាលីន (COL. SACHIN JAIN) ។កិច្ចប្រជុំនេះ បានធ្វើឡើងនៅបញ្ជាការដ្ឋានកងទ័ពជើងគោក ។
សមយុទ្ធទ្វេភាគី រវាងកងទ័ពជើងគោក កម្ពុជា-ឥណ្ឌា និងប្រព្រឹត្តទៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា ក្រោមជំពូកទី៧ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ៕