681 ezgif.com resize
Swift cc time

សមាគមឧកញ៉ាកម្ពុជា ចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការបង្កភាពងាយស្រួលដល់បម្លាស់ទីសេវាវិជ្ជាជីវៈវិស្វកម្ម»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ អ្នកឧកញ៉ា ហាន់ ឃាង អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការបង្កភាពងាយស្រួលដល់បម្លាស់ទីសេវាវិជ្ជាជីវៈវិស្វកម្ម» ដែលបានប្រព្រឹត្តទៅក្រោមអធិបតីលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា (គ.វិ.ក) នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះ លោក ហេង សួរ បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពវិស្វករ និងកិច្ចសហប្រតិបត្តិការតំបន់ ដែលមិនត្រឹមតែជាការផ្លាស់ប្តូរបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏មានតម្លៃក្នុងការសិក្សាវិធីសាស្ត្រថ្មីៗក្នុងទិសដៅអភិវឌ្ឍន៍វិស័យសំណង់នៅអាស៊ាន។

លោកបានចាត់ទុកប្រធានបទនេះ ជាស្នូលសម្រាប់បេសកកម្មរួមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ហើយជោគជ័យនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងបង្ហាញយ៉ាងច្បាស់ពីការខិតខំរួមក្នុងការផ្លាស់ប្តូរចំណេះដឹង ជំនាញ និងបទពិសោធក្នុងវិស័យវិស្វកម្ម ដោយផ្អែកលើស្មារតី «ទន្លេរួម អនាគតរួម» ។ រដ្ឋមន្រ្តីរូបនេះក៏បានលើកទឹកចិត្តឱ្យវិស្វករទាំងអស់បំប្លែងចំណេះទាំងនេះទៅជាសកម្មភាពជាក់ស្តែងដ៏មានន័យដោយកុំទុកវានៅត្រឹមជាទ្រឹស្តី។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តផ្តល់ការគាំទ្រយ៉ាងពេញលេញដល់ BEC ដែលជាស្ថាប័នសំខាន់ក្នុងបេសកកម្មបណ្តុះបណ្តាល ស្រាវជ្រាវ និងអភិវឌ្ឍសមត្ថភាព ដោយគោរពតាមសីលធម៌វិជ្ជាជីវៈ និងជំរុញវិស័យវិស្វកម្មឲ្យទំនើប និងមានសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ។ នេះជាការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងការងារ៕


Khcct banner

អត្ថបទទាក់ទង