681 ezgif.com resize
Swift cc time

សមត្ថកិច្ចថៃ ចេញបញ្ជាឱ្យតាមរកម្ចាស់ទូកដែលលួចនាំចេញប្រេងមកកម្ពុជា ខណៈអនុទីន ថ្កោលទោសអ្នកលួចនាំចេញ ក្នុងគ្រាមានវិបត្តិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ អគ្គស្នងការរងនគរបាលជាតិថៃ លោកនាយឧត្តមសេនីយ៍ Thatchai Pitaneelaboot នៅថ្ងៃទី៣ មេសា បានប្រកាសពីការស៊ើបអង្កេតលើវីដេអូ TikTok របស់ជនជាតិកម្ពុជាដែលបង្ហាញពីសកម្មភាពលក់ប្រេងតាមសមុទ្រ។ លោកបញ្ជាក់ថា ទូកនោះមានឈ្មោះថា «Chokchonlakorn» ជាទូករបស់ថៃ មានកម្មករជាជនជាតិថៃចំនួន ៦ នាក់ ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងកោះហៅម្ចាស់ទូកមកសាកសួរ ដើម្បីបញ្ជាក់ពីសកម្មភាពលួចនាំចេញប្រេង មកកាន់ប្រទេសកម្ពុជា ព្រមទាំងពង្រីកការស៊ើបអង្កេតលើការលួចដឹកប្រេងចេញតាមព្រំដែនក្នុងស្រុកម៉ែសត ខេត្តតាក។

បើតាមលោកនាយឧត្តមសេនីយ៍រូបនេះ បន្ថែមថា អាជ្ញាធរថៃក៏បានបង្ក្រាបស្ថានីយប្រេងចំនួន ៦ កន្លែង ដែលបានលួចលាក់ប្រេងទុក និងប ង្វែរទិសដៅដឹកជញ្ជូនទៅលក់ឱ្យវិស័យឧស្សាហកម្ម និងកសិកម្មដោយផ្ទាល់ ដើម្បីកេងចំណេញប្រាក់ដល់ទៅ ១០ បាត(ប្រហែល១២០០រៀល)ក្នុងមួយលីត្រ ខណៈដែលរោងចក្រចម្រាញ់ប្រេងនៅតែបញ្ចេញប្រេង ១០០% ជាធម្មតា។

បន្ថែមពីនេះ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន បានថ្កោលទោសយ៉ាងធ្ងន់ៗថា សកម្មភាពលាក់ប្រេង និង លួចនាំចេញខុសច្បាប់ចូលកម្ពុជា ក្នុងគ្រាមានវិបត្តិបែបនេះ គឺជា «អំពើក្បត់ជាតិ» ព្រោះវាជាការបំផ្លាញសេដ្ឋកិច្ច និង បង្កទុក្ខវេទនាដល់ប្រជាជនខ្លួនឯងដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន៕


Khcct banner

អត្ថបទទាក់ទង