បារាំង៖ ប្រធានាធិបតីបារាំងលោក អេម៉ាញូអែល ម៉ាក្រុង បានបញ្ជាក់កាលពីព្រហស្បតិ៍ថា វាមិនសមហេតុផលទេក្នុងការធ្វើប្រតិបត្តិការយោធាដើម្បីបង្ខំឱ្យបើកច្រកសមុទ្រ ហ័រមូស ឡើងវិញ ម៉ាក្រុងថាលោកមិនគាំទ្រជម្រើសក្នុងការប្រើប្រាស់កម្លាំងបើច្រកសមុទ្រនេះឡើងវិញឡើយ។ ការអះអាងរបស់លោកធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីលោកត្រាំចេញសាររិះគន់សម្ព័ន្ធមិត្តរបស់ខ្លួនពីបញ្ហាកង្វះប្រេងដោយសារតែសង្រ្គាមអាម៉េរិកលើអ៊ីរ៉ង់ ត្រាំធ្លាប់បានប្រាប់បណ្តាលប្រទេសនាៗថាបើចង់បើកច្រកឡើងវិញគួរតែទៅធ្វើខ្លួនឯង និងប្រាប់ប្រទេសដែលខ្វះប្រេងឲ្យទិញពីសហរដ្ឋអាម៉េរិក។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងគោរពវិញ្ញាណក្ខន្ធដល់ទាហានបារាំងដែលបានពលីជីវិត ក្នុងការប្រយុទ្ធដើម្បីកូរ៉េខាងត្បូងក្នុងអំឡុងសង្គ្រាមកូរ៉េលោកម៉ាក្រុងបានប្រាប់ក្រុមអ្នកសារព័ត៌មានថាការប្រើប្រាស់កម្លាំងយោធាបើកច្រកមុទ្រហ័រមូសសារឡើងវិញលោកមិនគាំទ្រជម្រើសនេះនោះទេ លោកថាវិធីនេះនឹងចំណាយពេលយូរ ហើយនឹងធ្វើឱ្យអ្នកដែលឆ្លងកាត់ច្រកសមុទ្រប្រឈមនឹងហានិភ័យពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។
លោកម៉ាក្រុងបានបញ្ជាក់ទៀតថា «អ្វីដែលយើងនិយាយតាំងពីដំបូងគឺថា ច្រកសមុទ្រនេះត្រូវតែបើកឡើងវិញ ពីព្រោះវាជាច្រកយុទ្ធសាស្ត្រសម្រាប់លំហូរថាមពល ជី និងពាណិជ្ជកម្មអន្តរជាតិ ប៉ុន្តែអាចធ្វើបានលុះត្រាតែមានការពិគ្រោះយោបល់ជាមួយអ៊ីរ៉ង់»៕