ឧត្តរមានជ័យ៖ កម្លាំងជំនាញអង្គភាព CMAC នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ បានប្រតិបត្តិការដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK-82 ទម្ងន់ប្រមាណជាង២៣០គីឡូក្រាម ដោយជោគជ័យនិងសុវត្ថិភាព។ គ្រាប់បែកMK-82នេះបានកប់ក្នុងដីជម្រៅជាង១៣ម៉ែត្រ។ នេះបើតាមលោក ហេង រតនា អគ្គនាយក CMAC។
អគ្គនាយក បានបញ្ជាក់ថា គ្រាប់បែកទម្លាក់ពីយន្តហោះ MK-82 នេះ ផលិតនៅឆ្នាំ២០១០ ដោយក្រុមហ៊ុន GDG (General Dynamics Ordnance and Tactical Systems)និងបានកែសម្រួលបំពាក់បន្ថែមសម្ភារបច្ចេកទេសរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង HWG(Hanwha Corporation)និងបានទម្លាក់លេីមាតុភូមិកម្ពុជា ដោយទ័ពអាកាសសៀមឈ្លានពាននៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ៤រសៀល។
ប្រតិបត្តិការដោះបន្សាបនេះ លោក ហេង រតនា បង្ហាញកោតសរសេីរចំពោះកម្លាំងជំនាញអង្គភាព CMAC ជួរមុខទាំងអស់ដែលបានចូលរួមលះបង់ និងធ្វេីពលីកម្មក្នុងបុព្វហេតុធានាសុខសុវត្ថិភាពប្រជាពលរដ្ឋ និងគាំទ្រការស្តារអភិវឌ្ឍន៍ឡេីងវិញក្រោយមានបទឈប់បាញ់ ស្របតាមស្មារតីដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី៕