681 ezgif.com resize
Swift cc time

តារាហូលីវូដ Angelina Jolie ទស្សនកិច្ចអតីត«រោងភាពយន្ត»ដ៏ល្បីវ័យចំណាស់នៅបាត់ដំបង សាងសង់ឡើងក្នុងអំឡុងទសវត្សឆ្នាំ៦០

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង

បាត់ដំបង៖ លោកស្រី Angelina Jolie តារាហូលីវូដដ៏ល្បីល្បាញ នាថ្ងៃទី២ ខែមេសា បានអញ្ជើញចុះទស្សនា និងពិនិត្យអគារមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបងដ៏ល្បីល្បាញដែលត្រូវបានសាងសង់ឡើងក្នុងអំឡុងទសវត្សឆ្នាំ៦០ ស្ថិតនៅក្នុងក្រុងបាត់ដំបង។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតាមការអញ្ជើញរបស់តំណាងសមាគមហ្វារពន្លឺសិល្បៈ ដើម្បីស្នើឱ្យអ្នកស្រីជួយជួសជុលកែលម្អរោងកុនចាស់ទាំងពីរនេះ។ បច្ចុប្បន្ន លោកស្រីបានដើរទស្សនា និងពិនិត្យដោយផ្ទាល់នៅយអគារមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង នៅក្រុងបាត់ដំបង។

គួរបញ្ជាក់ថា នាថ្ងៃទី១ មេសា តារាហូលីវូដ Angelina Jolie បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាដោយស្ងាត់ៗ ដោយចាប់ផ្តើមទស្សនកិច្ចមកកាន់វិទ្យាល័យសំឡូត ខេត្តបាត់ដំបង ក្នុងគោលបំណងស្វែងយល់ពីការសិក្សារបស់សិស្ស និងវឌ្ឍនភាពនៃការស្នាក់នៅអន្តេវាសិកដ្ឋាន៕


Khcct banner

អត្ថបទទាក់ទង